15/07/2015 09:47 GMT+7 Email Print Like 0

ប្រទេសជានិច្ចកាលស្វាគមន៍បណ្ដាយុវជនជាជនវៀតណាមនៅឯបរទេសត្រឡប់មកកសាងប្រទេសជាតិ


ប្រទេសជានិច្ចកាលស្វាគមន៍បណ្ដាយុវជនជាជនវៀតណាមនៅឯបរទេសត្រឡប់មកកសាងប្រទេសជាតិ

ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអះអាងថា៖ ​ប្រទេសជានិច្ចកាលស្វាគមន៍បណ្ដាយុវជនជាជនវៀតណាមនៅឯបរទេសត្រឡប់មកកសាងប្រទេសជាតិ នៅក្នុងជំនួបប្រាស្រ័យជាមួយដំណាងយុវជន កុមារ​ជំទង់វៀតណាមកំពុងសិក្សារនៅឯបរទេសចំនួន ១០០ នាក់បានត្រឡប់មកទីក្រុងហាណូយចូលរួមការបោះជំរុំរដូវក្តៅវៀតណាម ឆ្នាំ២០១៥ នារសៀលថ្ងៃទី១៤ ខែកក្កដា នៅទីក្រុងហាណូយ។ នៅទីនេះ ប្រធានរដ្ឋ Truong Tan Sang បាន​សង្កត់ធ្ងន់ថា៖ រាល់គោលនយោបាយរបស់បក្សនិងរដ្ឋកំពុងបានធ្វើជាក់ស្ដែងភាវូបនីយកម្មចូលក្នុងជីវភាពរស់នៅបង្កឱកាសសំរាប់ប្រជាជនគ្រប់ស្រទាប់​បានវិលត្រឡប់មកស្រុកកំ​ណើត​វិញ ឃើញការផ្លាស់ប្តូរថ្មីរបស់ប្រទេសជាតិ។ ទន្ទឹមនឹងនោះ លោក Truong Tan Sang ក៏មានគោល​បំ​ណង​ថា៖ ក្មួយៗខំប្រឹង​ប្រែង​សិក្សារៀនសូត្រ អោយក្លាយទៅជាស្ពានតភ្ជាប់វៀតណាមជាមួយប្រទេសនានា ​និងត្រឡប់មករួមវិភាគទានចូលក្នុងការកសាងស្រុកកំណើតប្រទេសជាតិផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ