19/10/2016 10:22 GMT+7 Email Print Like 0

ប្រទេសជាតិទាំងមូលឆ្ពោះទៅជនរួមជាតិភាគកណ្តាលជំនះពុះពារនូវផលវិបាកដោយគ្រោះធម្មជាតិ


នាយករដ្ឋមន្ត្រី លោកNguyen Xuan Phuc បានអញ្ជើញបំផុសចលនារៃអង្គាសសម្រាប់ជួយឧបត្ថម្ភជនរួមជាតិនៅខេត្តនានានៃភាគកណ្តាល

នាព្រឹកថ្ងៃ​ទី១៨ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក​ Nguyen Xuan Phuc បាន​អញ្ជើញ​បំផុសចលនា​រៃអង្គាស សម្រាប់​ជួយ​ឧបត្ថម្ភជន​រួម​ជាតិ នៅ​ខេត្តនានា​នៃភាគ​កណ្តាល​។ លោក Nguyen Xuan Phuc បាន លើកច្បាស់ថា​នាប៉ុន្មាន​ថ្ងៃកន្លង​ទៅ ព្យុះទឹក​ជំនន់​កើត​មាន​ឡើង​យ៉ាង​ខ្លាំង​ក្លានៅ​ភាគ​ កណ្តាល​នេះ​បណ្តាល​ឲ្យមានការ​បាត់​បង់​យ៉ាងធ្ងន់​ធ្ងរ អំពីអាយុជីវិតនិងទ្រព្យសម្បត្តិ។ តាមនោះ​នាយក​រដ្ឋមន្ត្រី ​លោក Nguyen Xuan Phuc បានអំពាវនាវឲ្យអង្គការ បុគ្គលនានា រួមដៃ​ជួយ​ឧបត្ថម្ភ​ជន​រួមជាតិ​នៅ​ភាគ​កណ្តាល​ផង​ដែរ​។​

​“តាងនាមរដ្ឋាភិបាល ខ្ញុំស្នើឲ្យអង្គការ បុគ្គល និងជនរួមជាតិទាំងអស់លើទូទាំង​ប្រទេស ចែក​រំលែក​នូវ​ការ​លំបាក​​របស់ប្រជាជន​នៅតំបន់​រងការខូច​ខាត​។ ខ្ញុំស្នើឲ្យ​មនុស្សគ្រ​ប់រូប អង្គ​ការ​សង្គម​ទាំង​អស់​ធ្វើការ​រួមវិភាគ​ទាន​តាម​សណ្តាន​ចិត្ត​របស់​ខ្លួន ​ដើម្បី​ជួយឧបត្ថម្ភជនរួមជាតិ​ដែលកំពុង​ជួបការលំបាក”។


អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky ក្នុងពិធីបំផុសចលនានិងជួយឧបត្ថម្ភ “ដើម្បីភូមិភាគកណ្តាលជាទីស្រឡាញ់”

ក៏នាព្រឹកថ្ងៃដដែល នៅ​មជ្ឈមណ្ឌលផ្សាយសម្លេង​ជាតិ​លេខ​៥៨​វិថី Quan Su​ ហាណូយ វិទ្យុសម្លេង​វៀត​ណាម​បាន​​រៀប​ចចំពិធី​បំផុស​ចលនា​ និងជួយឧបត្ថម្ភ “​​ដើម្បីភូមិភាគ​កណ្តាល​ជាទីស្រឡាញ់​”។ ថ្លែង​មតិក្នុង​ពិធី អគ្គនាយក​វិទ្យុ​សម្លេង​វៀត​​ណាម លោក​ Nguyen The Ky បានសង្កត់ធ្ងន់ថា៖ឮ

​“រួមជាមួយប្រភពកម្លាំងពលំរបស់រដ្ឋនោះ ប្រភពកម្លាំងពលំសង្គមបច្ចុប្បន្នគឺ​សំខាន់​ណាស់​។ យើង​ជាអ្នក​កាសែត​ ដូច្នេះ​ត្រូវតែមានមន​សិការយ៉ាងជ្រះ​ជ្រៅ និងមាន​ការយល់​ចិត្តយ៉ាង​ខ្លាំង​ចំពោះ​ជីវភា​ពរស់​នៅ​របស់​ប្រជាជន​ ដែលកំពុងរងផលប៉ះពាល់​ដោយព្យុះ​ទឹក​ជំនន់។ ខ្ញុំស្នើ​ឲ្យអង្គភាព​ទាំង​អស់​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យបាន​ឆាប់​រហ័ស​​ទៅដល់​មហាជន ធ្វើឲ្យការចលនានេះមានការរីកសាយ​ភាយ ប្រកបដោយប្រសិទ្ធិភាព​ជាក់​ស្តែង​ផង​”​។
​ក្នុងពិធិនេះ កម្មាភិបាល មន្ត្រី និងបុគ្គលិកម្នាក់ៗ របស់វិទ្យុសម្លេងវៀតណាមបាន​រៃ អង្គាស​ជួយ​ឧបត្ថម្ភ​ជន​រួម​ជាតិ​នៅភាគកណ្តាល​យ៉ាង​ហោចណាស់​ប្រាក់​បៀរ​វត្ស​មួយ​ថ្ងៃធ្វើកា​រ​។

​នាប៉ុន្មានថ្ងៃកន្លងទៅ ភ្លៀងធ្លាក់និងទឹកជំនន់បណ្តាលឲ្យមនុស្សស្លាប់ និងបាត់ខ្លួន​ឡើង​ដល់៣៩​នាក់ ផ្ទះជាង​១២​ម៉ឺន​ខ្នង និងសំណងហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​ត្រូវរង​ការខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ ហើយ​ជីវភាព​រស់​នៅ​​របស់​គ្រួសារនៅតំបន់​លិចទឹក ជាពិសេស​គឺខេត្ត​ Quang​ Binh និងខេត្ត Ha Tinh​ គឺជួប​ការ​លំបាក​តោក​យ៉ាក​យ៉ាង​ខ្លាំង​ផងដែរ​៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

 

បណ្តាព័ត៌មានបានផ្សាយ