10/09/2015 09:38 GMT+7 Email Print Like 0

ប្រទេសជាច្រើនចេញសេចក្តីសម្រេចស្តីពីបញ្ហាជនអន្តោប្រវេសន៍


ប្រទេសជាច្រើនចេញសេចក្តីសម្រេចស្តីពីបញ្ហាជនអន្តោប្រវេសន៍ (Image: VNA)
នាថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០១៥ អធិការបតីអាលល្លឺម៉ង់ លោកស្រី Angela Merkel បានស្វាគមន៍ផែនការនៃប្រធានគណៈកម្មាធិការអឺរ៉ុប លោក Jean-Claude Juncker ស្តីពីការរៀបចំលំនៅដ្ឋានឡើងវិញសំរាប់ជនអន្តោប្រវេសន៍នៅប្រទេសជាសមាជិក EU នានាដែលកំពុងប្រឈមមុខនឹងស្ថានភាពហួសកំរិត  ហើយសង្កត់ធ្ងន់​ថា​៖ នេះគឺជាជំហានសំខាន់ដំបូងសំដៅដោះស្រាយភាពតានតឹងសំរាប់វិបត្តិអន្តោប្រវេសន៍នាបច្ចុប្បន្ន។ តាមគំរោង នាថ្ងៃទី ៩ ខែកញ្ញា លោក Juncker នឹងប្រកាសផែនការបែងចែកចំនួនកំរិតការរៀបចំលំនៅដ្ឋានឡើងវិញសំរាប់​ជនអន្តោប្រវេសន៍ចំនួន ១២០ ម៉ឹននាក់ នៅអ៊ីតាលី ហុងគ្រី និងក្រិក។ តាមនោះ អាល្លឺម៉ង់នឹងទទួល ២៦,២% បរិមាណជនអន្តោប្រវេសន៍នេះ បារាំង - ២០% និង អេស្ប៉ាញ់ - ១២,៤%។ នាថ្ងៃដដែល រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក Barack Obama បានប្រកាសថា៖ គេកំពុងពិនិត្យមើលវិធានការជាក់ស្តែង ដើម្បីជួយឧបត្ថម្ភបណ្ដាប្រទេសអឺរ៉ុបដោះស្រាយវិបត្តិអន្តោប្រវេសន៍នេះយ៉ាងឆាប់រហ័ស៕
​តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ