02/02/2020 10:54 GMT+7 Email Print Like 0

ប្រទេសជាច្រើនវាយតម្លៃថា វៀតណាមបានបំពេញប្រកប​ដោយជោគ​ជ័យនូវ​តំណែងជា​ប្រធានក្រុម​ប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​


 ឯកអគ្គរដ្ឋទូត លោក Dian Triansyah Djani
 

នារសៀល​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ វៀតណាមបានបញ្ចប់ប្រកបដោយជោគជ័យ ខែ ជាប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុ​ខ​អង្គការសហប្រជាជាតិ (អ.ស.ប) ដោយចាប់ផ្តើមអាណត្តិ​ជាសមាជិក​មិន​អចិន្រ្តៃយ៍​នៃក្រុម​ប្រឹក្សា​សន្តិសុខ​ ២០២០-២០២១។ 
 
នៅក្នុង​បទសម្ភាសន៍ ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀត ណាម លោក Marc Pecsteen  ឯកអគ្គ​​រដ្ឋទូត និងជាប្រធានក្រុមបេសកម្មអចិន្រ្តៃយ៍បែលហ្ស៊ិកប្រចាំនៅអង្គការសហប្រជាជាតិ (ប្រទេស​ដែលកាន់​តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខែកុម្ភៈឆ្នាំ ២០២០) បាននិយាយថាៈ ពិតជាពិបាក​ក្នុងការចាប់ផ្តើមអាណត្តិ ពីព្រោះទន្ទឹមនឹងការកាន់តំណែងជាប្រធាន នៅមានបញ្ហា​ប្រឈម​ជាច្រើន​កើត​មានឡើង ប៉ុន្តែវៀតណាមបានបំពេញយ៉ាងល្អ ហើយបង្កើតឡើងសញ្ញា​សម្គាល់​គួរ​អោយ​ចាប់​អារម្មណ៍​ ជាមួយនឹងវេទិកាពិភាក្សា បើកទូលាយស្តីពីរយៈពេល ៧៥ ឆ្នាំនៃការ​គោរព​ធម្មនុញ្ញ​របស់អង្គការ​សហ​ប្រជាជាតិ​ ជាពិសេស ក្នុងបរិបទដែលទាំងអង្គការសហប្រជាជាតិនិងពិភព​លោក​សុទ្ធតែ​ប្រឈមនឹង​ភាពតាន​តឹង​ជាច្រើនដូចសព្វថ្ងៃនេះ។
 
ក្នុងពេលជាមួយ​គ្នានេះ លោក Dian Triansyah Djani ឯកអគ្គរដ្ឋទូតនិង​ជាប្រធាន​ក្រុមបេសកកម្ម​អចិន្រ្តៃយ៍​របស់​ឥណ្ឌូនេស៊ី​ប្រចាំនៅអង្គការសហប្រជាជាតិបានកត់ សម្គាល់ថា “ការនាំយកបញ្ហាកិច្ច​សហប្រតិបត្តិការ​រវាង​អាស៊ាន​ - អង្គការសហប្រជាជាតិទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះ គឺជាឱកា​ស​មាស​ដែល​មាន​សារៈសំខាន់យ៉ាងខ្លាំង”។ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី រូបនេះបានបញ្ជាក់ថា វៀតណាម​បាន​បំពេញ​យ៉ាងល្អ​ឥត​ខ្ជោះ នូវតំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខ ដែលបានរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​លើក​កំពស់​ឋានៈ​របស់អាស៊ាន។

ចំណែក​ឯលោ​កស្រី Anne Gueguen អនុប្រធានក្រុម​បេសកកម្មបារាំងប្រចាំ​នៅអង្គការ​សហប្រជាជាតិ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ “ភាពប៉ិនប្រសប់និងប្រសិទ្ធភាព” របស់វៀត ណាមក្នុង​នាមជា​ប្រធានក្រុម​ប្រឹក្សា​សន្តិសុខ​​​អង្គការសហប្រជាជាតិ។ លោកស្រីក៏បានសម្តែងនូវការចាប់អារម្មណ៍របស់ខ្លួន ចំពោះអ្វីៗ ដែលលោក​ឯកអគ្គរដ្ឋ​​ទូត Dang Dinh Quy និងក្រុមសហការីរបស់លោក បានអនុវត្តន៍ពេញមួយខែកន្លងមក នៅឯក្រុម​ប្រឹក្សា​សន្តិសុខ​​។ ការងារនេះបានដំណើរការរលូនណាស់ ទោះបីមិនងាយស្រួលក៏ដោយ៕

 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ