24/04/2016 10:33 GMT+7 Email Print Like 0

ប្រទេសចំនួន១៧៥ចុះ​ហត្ថលេខា​លើកិច្ច​ព្រម​ព្រៀង​បារីស​ស្ដីអំពី​បំរ៉ែបំរួល​អាកាស​ធាតុ​


ប្រទេសចំនួន១៧៥ចុះហត្ថលេខាលើកិច្ចព្រមព្រៀងបារីសស្ដីអំពីបំរ៉ែបំរួលអាកាសធាតុ

ព្រឹត្តិការណ៍សំខាន់នេះ បានប្រព្រឹត្តទៅនាថ្ងៃទី២២ ខែ​មេសា ឆ្នាំ២០១៦ នៅទីក្រុង​ New York (អាមេរិក)។ នេះគឺ​ជាជំហាន​សំខាន់ ដើម្បីនាំកិច្ចព្រមព្រៀងប្រឆាំងនឹងបំរ៉ែបំរួល​ អាកាសធាតុសកល ចូលជាធារ​មាន​មុន​រំពឹង​ជាច្រើ​ន​ឆ្នាំ។ ចូលរួមពិធីនេះ​មានប្រមុខរដ្ឋជាច្រើន។ រដ្ឋមន្ត្រីក្រសួងការធនធាន និងបរិស្ថាន លោក Tran Hong​ Ha បានដំណាងអោយវៀតណាមចូលរួម​ព្រឹត្តិការណ៍នេះ។

​ឆ្លើយសម្ភាសន៍អ្នកយកព័ត៍មាន នៅខាងក្រៅពិធីចុះហត្ថលេខាលើកិច្ចព្រម​ព្រៀង​នេះ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​និង​បរិស្ថាន លោក Tran Hong Ha បានសង្កត់ធ្ងន់​ថា៖ ទោះបីជាកិច្ចព្រមព្រៀងនេះចាប់សុពលភាពពី​ឆ្នាំ២០២០ក្តី ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះនៅបន្តបើកចេញឱកាស​ធំធេងជាច្រើន សំរាប់ប្រទេសនានា ជាពិសេសគឺវៀត​ណាម​៕​

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ