21/07/2018 11:31 GMT+7 Email Print Like 0

ប្រទេសចិននឹងមិនរាថយក្នុងសង្គ្រាមពាណិជ្ជកម្មឡើយ

 អតីតមន្ត្រីជាន់ខ្ពស់មួយរូបរបស់ចិនបាន​វាយតម្លៃថា ប៉េកាំងនឹងមិន​រាយថយ ដើម្បី​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​យ៉ាង​ឆាប់​រហ័សជាមួយសហរ​ដ្ឋអាមេរិកឡើយ។ ​

ថ្លែង​មតីអំពីប្រធាន​បទសណ្ដាប់ធ្នាប់ និងកិច្ចសហប្រតិបត្តិការ​សន្តិសុខក្នុងតំបន់អាស៊ី - ​ប៉ាស៊ីហ្វិក​នៅក្នុង​វេទិកា​​សន្តិភាព​ពិភពលោកលើកទី ៧​ នៅសាកលវិទ្យាល័យ Qi​ng Hua ប្រទេសចិននាពេលថ្មីៗនេះ អ​តីតរ​អនុដ្ឋ​មន្រ្តី​​ការបរទេស​ចិនលោក He Yafei បានព្រ​មានថាសង្រ្គាមពាណិជ្ជកម្មចិន - ​អាមេរិកត្រឹមតែ​ជាទម្រង់ខ្នាត​តូច​នៃ "ល្បែងយុទ្ធសាស្រ្ត"  ធំជា​ងរវាងប្រទេសទាំងពី ដែលជះឥទ្ធិព​លដល់ការប្រកួតប្រជែង​រវាង​ប្រទេស​ទាំងពីរ​​លើ​វិស័​យខុសពីគ្នាដូចជាសន្តិសុខ។ លោករូ​បនេះបន្តចា​ត់ទុកថា ប្រទេសចិ​នគប្បី​ត្រៀ​មរៀបចំ​ឲ្យសេណា​រីយ៉ូដ៏​អាក្រក់​បំផុត ប៉ុន្តែគប្បីខិតខំប្រឹងប្រែងក្នុងការរក្សាទំនាក់ទំនងទ្វេភាគី​ ដើម្បីកុំឲ្យកើតមានប​ញ្ហាធំ​ៗ។

ក្នុង​បម្រែបម្រួលទាក់ទិនមួយទៀត ឯកអគ្គរដ្ឋ​ទូតចិនប្រចាំសហរដ្ឋអាមេរិក​ លោក Cui Tiankai ​នាថ្ងៃទី ២០ ខែ​កក្កដា​ បានជួបប្រជុំជាមួយអនុរដ្ឋ​មន្ត្រីការបរទេសអាមេរិក លោក ​John Sullivan ដើម្បីពិភាក្សា​អំពីទំនាក់​ទំនងទ្វេ​ភាគី និងបណ្ដាបញ្ហាដែលមានការយកចិត្តទុក​ដាដូចគ្នា។ នៅក្នុងជំនូបពិភាក្សាការ​ងារជាមួយលោក ​Sullivan​ នោះ លោក Cui ​Tiankai បាន​សង្កត់ធ្ងន់ថា ទំនាក់ទំនង​ចិន -អាមេរិកកំពុ​ងស្ថិតក្នុងពេលវេលា​ដ៏សំខាន់ៗ ហើយ​ភាគីទាំងពីគប្បីអនុវត្តន៍យ៉ាងពេញលេញរាល់កា​រព្រមព្រៀងដែលទទួល​បាន រវាងប្រធានរដ្ឋចិ​ន លោក ​Xi Jinping និងប្រធានាធិបតីអាមេរិក លោក​ Donald Trump ពង្រឹងខ្សែទូរស័ព្ទទាក់ទ​ង ជំរុញកិច្ច​សហប្រតិបត្តិការ​ និងដោះស្រាយឲ្យសមស្របនូវរា​ល់ការខ្វែងគំនិត​ ដើម្បី​រក្សា​ការអភិវឌ្ឍ​ដោយស្ថិរភាព​សម្រាប់​ទំនាក់ទំនង​ទ្វេភាគី​ផងដែ​រ៕  ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ