26/07/2018 09:46 GMT+7 Email Print Like 0

ប្រទេសកូរ៉េទាំងពីររៀបចំយ៉ាងសកម្មព្រឹត្តិការណ៍ជួបជុំគ្រួសារដែលបានព្រាត់ប្រាស់គ្នា


 ការជួបជុំគ្រួសារព្រាត់ប្រាស់គ្នានៃប្រទេសកូរ៉េទាំងពីរកាលពីថ្ងៃទី២២ខែឧសភាឆ្នាំ២០១៥នៅ មណ្ឌលលំហែកាយភ្នំ Kumgang

 នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ​២០១៨ ក្រសួងឯកភាព​កូរ៉េខាងត្បូងបានឲ្យដឹងថាប្រទេសកូរ៉េ ទាំងពីរ​បាន​ផ្លាស់​ប្តូរ​គ្នាអស់​រយៈ​ពេលច្រើនសប្តាហ៍ អំពីលទ្ធផលនៃការស្វែង​រកគ្រួសារ ដែលបានព្រាត់ប្រាស់គ្នាដោយសារ​ សង្គ្រាម​កូរ៉េខាង​ជើង ​(ឆ្នាំ ១៩៥០ -១៩៥៣)ដើម្បីរៀបចំ​ឡើងព្រឹត្តិការណ៍ជួប​ជុំគ្នា ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅនៅចុង​ខែ​សីហាខា​ង​មុខ។
 
យោងតា​មលទ្ធផលនៃការស្វែងរកនេះ នាថ្ងៃទី៤ខែសីហាខាងមុខ ភាគីទាំងពីរ នឹងសម្រេចចិត្ត​លើបញ្ជី​រាយ​នាម​​ចុង​ក្រោយរបស់​អ្នកដែល​ត្រូវបាន​ជួបជុំជាមួយ​សាច់ញាតិ​ដែល​បាន​ព្រាត់​ប្រាស់​គ្នា។ យ៉ាង​ណាទៅ​មិញភាគី​ទាំង​ពីរ​បានឯកភាពរៀបចំឡើងព្រឹត្តិការណ៍នេះដោយមានកា​រចូលរួមរបស់មនុស្សចំនួ​ន១០០នាក់មក​ពីភាគី​ម្ខាង​​ៗ។​ យោតតាមផែនការ សកម្មភាពជួបជុំគ្នានឹងប្រ​ព្រឹត្តទៅនៅ មណ្ឌលលំហែកាយភ្នំ  Kum​gang របស់​ប្រទេស​​កូរ៉េខាង​ជើងចាប់​ពីថ្ងៃទី២០ ដល់ថ្ងៃទី ២៦ ខែ​សី​ហា៕

 

តាម VOV5 -  ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ