05/03/2019 10:18 GMT+7 Email Print Like 0

ប្រទេសកូរ៉េទាំងពីរពន្លឿនរៀបចំការជួបជុំក្រុមគ្រួសារដែលបានឃ្លាតពីគ្នាតាម រយៈទូរទស្សន៍ផ្សាយផ្ទាល់


ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in
 

 ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ  បានសម្រេចលើកលែងបទដាក់ទណ្ឌកម្ម ដើម្បី​អនុញ្ញាត​ឱ្យមជ្ឈដ្ឋាន​មន្ត្រីប្រទេសកូរ៉េ​ទាំងពីរ រៀបចំការជួបជុំគ្រួសារដែលបាន​ឃ្លាតពីគ្នា ក្នុងសម័យសង្គ្រាម ១​៩៥០-១៩៥៣​ តាមរយៈ​ ទូរទស្សន៍ការផ្សាយផ្ទាល់​។​

នាថ្ងៃ​ទី ៤ ខែមីនា ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប បានដក​ស្រង់​សម្តី​មន្រ្តី​កូរ៉េ​ខាងត្បូង​ម្នាក់​ដោយ​មាន​ប្រសាសន៍​ថា ក្រុ​មប្រឹក្សាសន្តិសុខ​បាន​នាំចេញសម្រេច​ចិត្តនេះ​កាលពីស​ប្តាហ៍​មុន ដែល​អនុញ្ញាត​ឱ្យនាំយក​ឧបករណ៍​ចាំបាច់ទៅកាន់ប្រទេស​កូរ៉េខាងជើង ដើម្បីសម្របសម្រួលការរៀ​បចំពិធីជួបជុំគ្នាក្រោម​រូប  ភាព​តាម​ទូរទស្សន៍​ផ្សាយផ្ទាល់។ គួរបញ្ជាក់​ថា កិច្ចប្រជុំកំពូលលើកទី ៣ រវាងប្រធានាធិប​តីកូរ៉េខាងត្បូង លោក​ Moon Jae-in និងថ្នាក់ដឹកនាំកូរ៉េ​ខាងជើងលោក Kim Jong-un បានប្រព្រឹ​ត្តទៅនៅរដ្ឋធានីព្យុងយ៉ាង ហើយ​ភាគីទាំង​ពីរបាន​ឯកភាពគ្នារួមសហការគ្នាដើម្បី​អនុញ្ញាតឱ្យគ្រួសារនានាដែលឃ្លា​ត ពីគ្នាត្រូវបាន​ជួបជុំគ្នាតាម​រយៈទូរទស្សន៍ផ្សាយផ្ទាល់ និងបញ្ជូ​នសារទៅវិញទៅមក​តាមរយៈ    វីដេអូ៕

 

តា​ម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ