ប្រទេសកូរ៉េទាំងពីរបន្តកិច្ចចរចារជាន់ខ្ពស់សំដៅដោះស្រាយការខ្វែងគំនិត

ប្រទេសកូរ៉េទាំងពីរបន្តកិច្ចចរចារជាន់ខ្ពស់សំដៅដោះស្រាយការខ្វែងគំនិត
(រូបថតៈYonhap/TTXVN)
កូរ៉េខាងត្បូងនិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត្តកូរ៉េ បាន ចាប់ផ្តើមឡើងវិញរាល់កិច្ចចរចាជាន់ខ្ពស់នាថ្ងៃទី២៣ខេសីហាឆ្នាំ២០១៥ សំដៅស្វែងរកវិធានការ ដោះស្រាយការស្វែងគំនិត និងបន្ធូស្រាលភាពតាមតឹងលើឧបទ្វីបកូរ៉េនាបច្ចុប្បន្ន ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសាព័ត៌មាន អ្នកនាំពាក្យរបស់ប្រធានាធិបតីកូរ៉េខាងត្បូងMin Kyung – wook បានឲ្យដឹងថា កិច្ចចរចារជាន់ខ្ពស់នៅភូមិឈបបាញ់ Panmunijom នៅតំបន់គ្មានយោធាចាប់ផ្តើមពីរសៀលថ្ងៃទី២២ខេសីហាឆ្នាំ២០១៥ និងអូសបន្លាយជាច្រើនម៉ោង។ ភាគីទាំងពីរបានពិភាក្សាអំពីវិធានការដោះស្រាយ ភាពតានតឹងនាបច្ចុប្បន្នលើឧបទ្វីបកូរ៉េ។ បន្ទាប់ពីបានពិនិត្យឡើងវិញនូវជំហររបស់ភាគីនីមួយៗ ភាគីទាំងពីរបានឯកភាព ចាប់ផ្តើមឡើងវិញកិច្ចចរចា នារសៀលថ្ងៃទី២៣ខេសីហាឆ្នាំ២០១៥ សំដៅបង្រួញគំលាតការខ្វែងគំនិត៕
តាម VOV5-វិទ្យុសម្លេងវៀតណាម