31/08/2015 09:45 GMT+7 Email Print Like 0

ប្រតិកម្មរបស់ចិនចំពោះការបង្កើតគេហទំព័ររបស់ជប៉ុនអំពីប្រជុំកោះមាន ជំលោះ


ប្រតិកម្មរបស់ចិនចំពោះការបង្កើតគេហទំព័ររបស់ជប៉ុនអំពីប្រជុំកោះមាន ជំលោះ (Image: VNA)

ជំលោះអធិបតេយ្យភាព​រវាងចិននិងជប៉ុនជុំវិញប្រជុំកោះដែល​ភាសាចិន​ហៅថា Dao Yu និង​ភាសា​ជប៉ុន​ហៅ​ថា​ Senkaku ត្រូវបានកើនឡើង។​រួមជា​មួយការ​បញ្ជូន​នាវា​អនុវត្ត​ច្បាប់​ចូល​ ក្នុង​តំបន់​សមុទ្រ​ជុំវិញ​ប្រជុំ​កោះ​ជំលោះ​​ភាគី​ចិន​នៅ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង ចំពោះការបង្កើតគែហទំព័ររបស់ជប៉ុនអំពី​ប្រជុំ​កោះ​ជំលោះ​ពោល​ខាង​លើ​ទៀត​ផង។ នាថ្ងៃទី២៩ខែសីហាឆ្នាំ​២០១៥ អ្នកនាំពាក្យក្រសួង​ការបរទេស​ចិន លោក​ស្រី Hua Chunying បាន​អះអាង​ជាថ្មី​ម្ដងទៀត​នូវគោលជំ​ហរ​នៃប្រទេស​នេះថា៖ ចិន​មាន​អធិបតេយ្យ​ភាព​មិន​អាច​ជជែក​បាន​​ឡើយ​ចំពោះ​ប្រ​ជុំ​កោះមាន​ជំលោះពោលខាង​លើ ហើយស្នើ​ឲ្យភាគី​ជប៉ុន​បញ្ចប់​ទង្វើបង្ក​រឿង​ហេតុនិង​រំលោភ​​លើ​អធិបតេយ្យភាព ​របស់​ចិនទាំង​អស់​ភា្លម​មួយ​រំ​ពិច។ មុន​នោះ​ជប៉ុន​បាន ផ្សាយ​ឯកសារ​ចំនួន​២​រយ ហើយ​ប្រ​មូល​ផ្តុំ​ឯកសារ​ទាក់​ទិន​ចំនួន​១៥០ ទៀត ដែលកំពុងបកប្រែជាភាសាអង់គ្លេស ដើម្បី​ផ្សាយ​លើគេ​ហទំព័រ​នេះ​​យ៉ាង ឆាប់​រហ័ស៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ