08/01/2016 09:28 GMT+7 Email Print Like 0

ប្រតិកម្មរបស់វៀតណាមចំពោះបណ្ដាបញ្ហាអន្តរជាតិដែលបានយកចិត្តទុកដាក់


អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh

ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh​បាន​ឆ្លើយ​សំនួរ​របស់​អ្នក​យក​ព័ត៌​មាន អំពីប្រតិកម្ម​របស់វៀតណាម ចំពោះបណ្ដា​បញ្ហាអន្តរជាតិ ដែល​បាន​សាធារណៈ​មតិ​អន្តរជាតិ​យក​ចិត្ត​ទុក​ដាក់។

ស្ដីអំពីការដែលនាថ្ងៃទី៦ខែ​មករា សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉ែ​អនុវត្ត​សាក​ល្បង​គ្រាប់​បែក​អ៊ីដ្រូសែន​ អ្នក​នាំពាក្យក្រសួង​ការបរទេស​វៀត​ណាម លោក Le Hai Binh បានអះ​អាង​ថា៖ គោល​ជំហរ​មុន​ក៏ដូច​ជា​ក្រោយ​របស់​វៀត​ណាម គឺគាំទ្រគ្មាននុយគ្លេអ៊ែរនៅឧបទ្វីបកូរ៉េ មិនផ្សព្វផ្សាយ​នុយគ្លេអ៊ែរ​និងឈានទៅ​ដល់​ការ​លុប​ចោល​អាវុធនេះ។ វៀតណាមព្រួយបារម្ភយ៉ាង​ខ្លាំង អំពីការ​សាកល្បងគ្រាប់​បែក​អ៊ីដ្រូសែន របស់សាធារ​ណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉ែ នាថ្ងៃទី៦ខែ​មករា​ ឆ្នាំ២០១៦។ វៀតណាម​អំពាវ​នាវ​អោយ​ភាគី​ទាក់​ទិន​នានា​មាន​សកម្មភាព​ជាក់​ស្ដែង​ជំរុញ​សន្តិភាព ស្ថិរភាពនៅឧបទ្វីបកូរ៉េនេះ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ