14/07/2016 10:15 GMT+7 Email Print Like 0

ប្រតិកម្មរបស់សហគមន៍អន្តរជាតិស្តីពីសាលក្រមរបស់ PCA


ប្រតិកម្មរបស់សហគមន៍អន្តរជាតិស្តីពីសាលក្រមរបស់ PCA (Image: VNA)

ក្រោយពីតុលាការអាជ្ញាកណ្ដាលអន្តរជាតិ (PCA) ចេញសាលក្រមអំពីការប្តឹងតវ៉ារបស់ហ្វីលីពីនប្រឆាំងជំទាស់សំណូមពរខុសឆ្គងរបស់ចិននៅសមុទ្រខាងកើត រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Julie Bishop បានអំ​ពាវ​នាវ​ឲ្យហ្វីលីពីននិងចិនប្រតិបត្តិតាម សេចក្តីសម្រេចរបស់តុលាការ ដោយសារនេះគឺជាសាលក្រមចុងក្រោយនិង​ចាប់បង្ខំចំពោះ ភាគគីទាំងពីរ។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានសារព័ត៌មាន នាថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ​២០១៦​ លោកស្រី Julie Bishop បានអំពាវនាវឲ្យភាគីទាក់ទិននានាអត់ធ្មត់ទង្វើដោយឯកតោភាគីសំដៅផ្លាស់ប្តូរ សភាពដើមនៅតំបន់ជំលោះ។ ទន្ទឹមនឹងនោះ លោកស្រីបានសង្កត់ធ្ងន់ថា៖ សាលក្រមរបស់ PCA គឺជាការសាកល្បងសំខាន់សំរាប់តំបន់ក្នុងការដោះស្រាយជំលោះដោយសន្តិវិធី។ នាថ្ងៃ ដដែលក្រសួងការបរទេសកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ថា៖ ប្រទេសនេះជានិច្ចកាលរក្សាទស្សនៈដោះស្រាយរាល់ជំលោះដោយឈរលើច្បាប់អន្តរជាតិ​។ នាថ្ងៃទី ១២ ខែកក្កដា ក្រសួងការបរទេសម៉ាឡេស៊ីបានលើកច្បាស់ថា៖ ម៉ាឡេស៊ីដឹងថា ភាពចាំបាច់គឺរក្សាសន្តិភាព សន្តិសុខនិងស្ថិរភាពតាមរយៈការអត់ធ្មត់ទង្វើបង្កើនភាពតានតឹង ឬធ្វើឲ្យជំលោះឡើង ជណ្តើរនិងជៀសវាងការប្រើប្រាស់អាវុធនៅសមុទ្រខាងកើត។

នាថ្ងៃដដែល លើគេហទំព័រ របស់ក្រសួងការបរទេសឥណ្ឌាក៏បានផ្សាយសេចក្តីប្រកាសនៃប្រទេសនេះចំពោះសាលក្រមរបស់ PCA ផងដែរ។ តាមនោះ ឥណ្ឌា​ចាត់ទុកថា៖ ប្រទេសទាក់ទិននានាគប្បីដោះស្រាយ ជំលោះដោយសន្តិវិធីដោយឈរលើ UNCLOS ១៩៨២ ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ