11/09/2016 00:09 GMT+7 Email Print Like 0

ប្រតិកម្មរបស់សហគមន៍អន្តរជាតិចំពោះការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង


ប្រតិកម្មរបស់សហគមន៍អន្តរជាតិចំពោះការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង (VNA)

នាថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៦ ឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្តីពីប្រតិកម្មរបស់វៀតណាមចំពោះការសាកល្បងនុយក្លេអ៊ែររបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ នាថ្ងៃទី ៩ ខែកញ្ញា កន្លងទៅ អ្នកនាំពាក្យក្រសួង ការបរទេសវៀតណាម លោក Le Hai Binh បានលើកច្បាស់ថា៖ គោលជំហរមុនក៏ដូចជាក្រោយរបស់វៀតណាមគឺគាំទ្រការគ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ គាំទ្រការហាមឃាត់ដំណើរការសាក​ល្បង​នុយក្លេអ៊ែរលើគ្រប់ជ្រុងជ្រោយ

ព្រមទាំង មិនរីករាលដាលអវុធនុយក្លេអ៊ែរហើយឆ្ពោះទៅការរំសាយប្រភេទអាវុធនេះ។ វៀតណាមសម្តែងការព្រួយបារម្ភដ៏ជ្រាលជ្រៅចំពោះការដែលសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េដំណើរ​ការ​នុយក្លេ​អ៊ែរ​នាព្រឹកថ្ងៃទី ៩ កញ្ញា ឆ្នាំ ២០១៦។ ទង្វើនេះរំលោភដ៏ធ្ងន់ធ្ងរទៅលើបណ្ដាសេចក្តីសម្រេចចិត្ត ទាក់ទិនរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ព្រមទាំង បង្កើនភាពតាន​តឹង គំរាម កំហែងសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ វៀតណាមអំពាវនាវឲ្យភាគីទាក់ទិននានា ត្រូវប្រតិបត្តិតាមរាល់សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ហើយមានវិធានការណ៍ជាក់ស្តែងសំដៅជំរុញសន្តិភាពស្ថិរភាពលើឧបទ្វីបកូរ៉េ។

នាថ្ងៃដដែល ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានថ្កោលទោសយ៉ាងខ្លាំងក្លា ការសាកល្បងនុយក្លេអ៊ែរថ្មីបំផុតរបស់​កូរ៉េខាងជើង ព្រមទាំង អះអាងនឹងចេញសេចក្តីសម្រេចិត្តមួយសំដៅតបតវិញទង្វើបង្ករឿងហេតុនេះ។ 
ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន ប្រធានប្តូរវែនរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នាខែ កញ្ញា ឯកអគ្គរដ្ឋទូតនូវ៉ែលហ្សេឡង់ប្រចាំនៅ អ.ស.ប. លោក Gerard Van Bohemen បានចាត់ទុកថា៖ ព្យុងយ៉ាងបានរំលោភដ៏ធ្ងន់ធ្ងរលើសេចក្តីសម្រេចចិត្តរបស់អង្គការនេះ ហើយបង្កើតឡើងការគំរាមកំហែងចំពោះសន្តិសុខនិងស្ថិរភាព ក្នុងតំបន់និងលើពិភពលោក។ មុននោះ អាមេរិកនិងអង់គ្លេសរួមជាមួយបារាំងបានដាស់តឿងក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ដាក់ទណ្ឌកម្មបន្ថែមចំពោះកូរ៉េខាងជើងបន្ទាប់ពីទង្វើគ្រោះថ្នាក់នេះ៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម



 

បណ្តាព័ត៌មានបានផ្សាយ