10/12/2017 10:13 GMT+7 Email Print Like 0

ប្រតិកម្មរបស់វៀតណាមអំពីការដែលអាមេរិកទទួលស្គាល់ក្រុងយេរូសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល


ប្រតិកម្មរបស់វៀតណាមអំពីការដែលអាមេរិក
ទទួលស្គាល់ក្រុងយេរូសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល

ស្ដីពីជំហរថ្មីរបស់អាមេរិកចំពោះបញ្ហាយេរូសាឡឹមនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានសម្តែងការព្រួយបារម្ភថា សេចក្ដីសម្រេចចិត្តនេះអាច ប៉ះពាល់អវិជ្ជមានដល់សន្តិភាពនិងស្ថិរភាពនៅមជ្ឈឹមបូព៌ា។

វៀតណាមមានទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អប្រសើរជាមួយប្រទេសមជ្ឈឹមបូព៌ាទាំងឡាយ ក្នុងនោះ មានប៉ាឡែស្ទី​ន​ និងអ៊ីស្រាអែលផងដែរ។ វៀតណាមអបអរសាទររាល់កិច្ចខិតខំប្រឹងប្រែងរបស់តំបន់ អន្តរជាតិ និងភាគីទាក់ទិននានា សំដៅដោះស្រាយជម្លោះដោយសន្តិវិធី ហើយនាំមកនូវសន្តិភាពប្រកបដោយនិរន្តរភាព និងយូរអង្វែងដល់មជ្ឈឹមបូព៌ា ដើម្បីផលប្រយោជន៍ និងការអភិវឌ្ឍន៍នៃប្រទេសទាំងឡាយនៅតំបន់ រួមចំណែកសម្រាប់​សន្តិភាពក្នុងតំបន់ និងលើពិភពលោក។

វៀតណាមអះអាងសារជាថ្មីម្ដងទៀតនូវជំហរមុនក៏ដូចជាក្រោយអំពីការគាំទ្រដំណោះស្រាយរដ្ឋទាំងពីរ ក្នុងនោះ មាន​ការបង្កើតរដ្ឋប៉ាឡេស្ទីន ដោយរួមរស់នៅ សន្តិភាពជាមួយរដ្ឋអ៊ីស្រាអែល ដែលមានខ្សែព្រំដែនឆ្នាំ ១៩៦៧៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ