01/11/2015 09:39 GMT+7 Email Print Like 0

ប្រតិកម្មរបស់វៀតណាមអំពីការដែលហ្វីលីពីនប្តឹងតវ៉ាចិន


ប្រតិកម្មរបស់វៀតណាមអំពីការដែលហ្វីលីពីនប្តឹងតវ៉ាចិន

នាថ្ងៃទី៣១ខែតុលាឆ្នាំ២០១៥ ឆ្លើយសំនួរ​ស្ដីពី​ទស្សនៈ​របស់វៀតណាម ចំពោះ​ការដែល នាថ្ងៃទី​២៩ខែតុលា​តុលាការ​អាជ្ញា​កណ្ដាល​ករណី​ហ្វីលីពីន​ប្តឹង​តវ៉ាចិន បាន​ចេញសាល​ក្រម​ស្ដីពីបញ្ហា​សមត្ថភាព និងប្រកាស​នាថ្ងៃទី៣០​ខែតុលា​ នៃក្រសួង​ការបរទេសចិន​បដិសេធ​សាលក្រម​ពោលខាង​លើក្នុង​នោះបន្ត អះអាងនូវអធិបតេយ្យ​ភាព​របស់​ចិន​ ចំពោះប្រជុំកោះនៅសមុទ្រខាងកើត ក៏ដូចជាសិទ្ធិប្រយោជន៍របស់​ចិន​បង្កើត​ក្នុង​ប្រវត្តិ​សាស្ត្រ​នៅ​សមុទ្រ​ខាង​កើត អ្នក​នាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh បាន​អះអាង​ជាថ្មីម្ដង​ទៀត​នូវ​អធិបតេយ្យភាព​មិន​អាចប្រកែក បានរបស់វៀតណាម ចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa។ ទាក់ទិន​ដល់ការ​ប្តឹងតវ៉ារបស់​ហ្វីលីពីន វៀតណាម​ជាច្រើនលើក​ច្រើន​សារបង្ហាញ​នូវ​ទស្សនៈ​របស់​ខ្លួន​ពិសេស​គឺក្នុង​សេចក្តី​ថ្លែង​ការណ៍ របស់ក្រសួងការបរទេសវៀតណាម ផ្ញើរជូនតុលាការអាជ្ញា​កណ្ដាល នាថ្ងៃទី៥ខែធ្នូឆ្នាំ២០១៤​។ វៀតណាម​នឹងបន្តតាម​ដាន​ដំណើរ​ការ​ ជា​បន្ត​នៃ​ករណី​និង​រក្សា​សិទ្ធិ​ប្រើ​ប្រាស់​រាល់​វិធាន​ការ​ សន្តិភាព​សម​ស្រប​និង​ចាំបាច់​ ដើម្បី​ការពារសិទ្ធិនិងផលប្រយោជន៍សហរបច្បាប់ របស់ខ្លួននៅ​សមុទ្រខាង​កើត៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ