18/09/2017 10:42 GMT+7 Email Print Like 0

ប្រតិកម្មរបស់វៀតណាមស្តីពីការបាញ់បង្ហោះកាំជ្រួចមីស៊ីលរបស់ព្យុងយ៉ាង

នាថ្ងៃទី១៧កញ្ញាឆ្នាំ២០១៧ ឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្តីពីការដែលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ បាញ់បង្ហោះមីស៊ីលឆ្លងដែនអាកាសជប៉ុន នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឲ្យដឹងថា “វៀតណាមមានការព្រួយបារម្ភយ៉ាងក្រៃលេងចំពោះការដែលព្យុងយ៉ាងបាញ់បង្ហោះមីស៊ីលឆ្លងដែនអាកាសជប៉ុន នាថ្ងៃទី១៥កញ្ញា ឆ្នាំ២០១៧នោះ គឺរំលោភយ៉ាងធ្ងន់ធ្ងរទៅលើសេចក្តីសម្រេចចិត្ត ទាក់ទិននានារបស់អង្គការសហប្រជាជាតិ បង្កើនភាពតានតឹងក្នុងតំបន់។ 


អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang 

វៀតណាមមុនក៏ដូចជាក្រោយគាំទ្ររាល់ការខិតខំប្រឹងប្រែងជម្រុញសន្ទនានិងរក្សា សន្តិភាព ស្ថិរភាពលើឧបទ្វីបកូរ៉េ អំពាវនាវឲ្យភាគីនានាមានសកម្មភាពមានចរិតលក្ខណៈស្ថាបនា រួមចំណែកក្នុងការរក្សាសន្តិភាព សន្តិសុខនិងស្ថិរភាពក្នុងតំបន់ និងលើពិភពលោក”៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាព័ត៌មានបានផ្សាយ