29/05/2015 10:12 GMT+7 Email Print Like 0

ប្រតិកម្មរបស់វៀតណាមចំពោះការចេញផ្សាយសៀវភៅសយោធារបស់ចិន


ប្រតិកម្មរបស់វៀតណាមចំពោះការចេញផ្សាយសៀវភៅសយោធារបស់ចិន (Image: VNA)

នាថ្ងៃទី​២៨ខែឧសភាឆ្នាំ​២០១៥​ ឆ្លើយ​សំណួ​ររបស់​អ្នក​យក​ព័ត៌​មាន​ស្តីពីកា​រដែល ថ្ងៃទី​២៦ខែ​ឧសភាឆ្នាំ​២០១៥​កន្លង​ទៅ​ចិន​បាន​​ប្រកាស​​សៀ​វ​ភៅ​សរ ​ស្តីអំពីយុទ្ធសាស្ត្រយោធា​នៃ​ប្រទេស​នេះ ក្នុង​នោះ​មាន​ខ្លឹម​សារ អំពីកិច្ច​ការ​ពារ​សកម្មភាព​កសាង​កោះសិប្ប​និមិត្ត ខុស​ច្បាប់​នៅប្រជុំ​កោះ Truong Sa របស់​វៀត​ណាម នោះ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​វៀត​ណាម​ លោក Le Hai Binh បាន​លើក​ច្បាស់​ថា៖ “យើង​ខ្ញុំចាត់​ទុក​ថា៖ ក្នុង​ឋានៈ​ប្រទេស​ជាស​មាជិក​អចិន្ត្រៃយ៍​របស់​ក្រុម​ប្រឹក្សា​រសន្តិសុខ អ.ស.ប. ក៏ដូច​ជា​ប្រទេស​មួយ ដែលមាន​តួនាទី​សំខាន់​ក្នុង​តំបន់​ នោះចិន​ត្រូវតែ​គោរព​អធិបតេយ្យ​ភាពសិទ្ធិ​យុត្តាធិ​ការ ​របស់​ប្រទេស​ទាក់​ទិន​នានា ​ប្រតិ​បត្តិ​យ៉ាង​ទៀង​ទាត់​តាម​ច្បាប់​អន្ត​រជាតិ និង​មានការ​រួមវិភាគ​ទាន​ទទួល​ខុសត្រូវ​ក្នុងការ​រក្សាស​ន្តិភាព​សន្តិ​សុខ​ស្ថិរភាព ​ក្នុង​តំបន់​និង​លើពិភព​លោក។”​ ទាក់ទិនដល់​ព័ត៌មាន​អំពីការដែល៖ កុមារ​ជាជន​វៀតណាមចំនួន​៣​ពាន់​នាក់​ត្រូវ​បាន បញ្ជូន​ទៅកាន់អង់​គ្លេស ដើម្បីដាំដុះ​កញ្ឆា​នោះលោក Le​ Hai Binh បាន​អះអាង​ថា៖ ស្ថាន​ទូត​វៀត​ណាម​ប្រចាំ​នៅ​ចក្រ​ភព​អង់​គ្លេស​ កំពុងតែធ្វើការ​ជាមួយ​សមត្ត​កិច្ច​អង់​គ្លេស ដើម្បីបំភ្លឺព័ត៌​មាន​នេះ។ វៀត​ណាម​ជានិច្ច​កាល​សហប្រតិ​បត្តិ​ការ​យ៉ាង​ជិត​ស្និទ​ ជាមួយស្ថាប័ន​និតិ​ប្រតិ​បត្តិ​អង់គ្លេស​ ក៏ដូច​ជាប្រទេស​ផ្សេង​ៗ​ទៀត​ក្នុង​ការ​បង្ការ​ប្រឆាំង​នឹង​បទ​ល្មើស​ឆ្លងដែន ជាពិសេស​គឺបទល្មើស​ជួញដូរ​មនុស្ស។​ ទន្ទឹមនឹង​នោះ វៀត​ណាម​មាន​កិច្ច​ព្រម​ព្រៀង​ទ្វេភាគី​ជាមួយ​អង់គ្លេស​ ស្តីពីកា​រទទួល ជន​អន្តោប្រវេសន៍​ខុសច្បាប់​វិញ ដោយសម​ស្រប​នឹង​ច្បាប់​អន្តរ​ជាតិ។ ស្តីអំពី​សកម្មភាព​កិច្ចការ​បរទេស​លេចធ្លោ នា​ពេល​ខាង​មុខ អ្នក​នាំពា​ក្យ​ក្រសួង​ការបរ​ទេស​វៀត​ណាម​ លោក Le Hai Binh បាន​​ឲ្យដឹង​ថា៖ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ អាមេ​រិក លោក Ashton Carter នឹង​អញ្ជើញ​មក​បំពេញ​ទស្ស​នកិច្ច​ជាផ្លូវការ នៅវៀតណាម ចាប់ពីថ្ងៃទី​៣១ខែឧសភាឆ្នាំ​២០១៥​ ដល់​ថ្ងៃទី​២ខែ​មិថុនា​ខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ