01/12/2015 09:31 GMT+7 Email Print Like 0

ប្រតិកម្មរបស់ក្រសួងការបរទេសវៀតណាមស្តីពីសេចក្តីប្រកាសរបស់លោក វ៉ា គឹមហុង


ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង

នាពេលថ្មីៗនេះ នាថ្ងៃទី​៣ និងទី៤ខែវិច្ឆិកាឆ្នាំ​២០១៥ ជាបន្តបន្ទាប់​ប្រធាន​គណៈ​កម្មាធិការ​ចម្រុះ​កិច្ច​ការ​ព្រំដែន​កម្ពុជា​ លោក វ៉ា​គឹមហុង បានមាន​សេចក្តីប្រកាស​ដែលលើក​ឡើង​ទស្សនៈ ស្តីពីតំបន់រវាង Dac Dam និង Dac Huyt នៅខេត្ត Dak Nong  របស់វៀតណាម ហើយចាត់ទុកនេះ​គឺជាតំបន់​ដែលកម្ពុជា​មាន​សិទ្ធិ​ទាម​ទា​តាម​អនុ​ក្រិត​ឆ្នាំ​១៩១៤ របស់​អគ្គទេសាភិបាល​ឥណ្ឌូចិន​។ នាថ្ងៃ​ទី​២៩ខែវិច្ឆិកា​ឆ្នាំ​២០១៥ ឆ្លើយ​សំណួរ​របស់​អ្នក​យក​ព័ត៌មាន​ទីភ្នាក់​ងារ​សារព័ត៌មានវៀតណាម ស្តីពីបញ្ហានេះ លោក Trinh Duc Hai អនុប្រធានគណៈ​កម្មាធិការ​កិច្ច​ការ​ព្រំដែន​ជាតិ​វៀត​ណាម បានអះអាងថា៖ គោលជំហរ​មុនដ៏ដូច​ជាក្រោយ​រឹងមាំ​របស់​វៀត​ណាម​ដែល​ត្រូវ​បាន​លើក​ច្បាស់​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍របស់អ្នកនាំពា​ក្យក្រសួង​ការបរទេសវៀត​ណាម លោក Le Hai Binh នាថ្ងៃទី​២ខែវិច្ឆិកា​ឆ្នាំ ២០១៥ កន្លង​ទៅ។ តាមនោះ តំបន់ដែលលោក វ៉ា គឹមហុង បាន​ផ្តោត​ទៅ​លើ​នោះ​ជានិច្ច​កាល​ចំណុះ​អធិបតេយ្យ​ភាព​របស់​វៀតណាម និងត្រូវ​បានលើកច្បាស់នៅមាត្រា​១ ក្នុង​កិច្ចព្រម​ព្រៀងកំណត់​ខ្សែព្រំដែន​រវាងវៀត​ណាម​និង​កម្ពុជា​ ដែលត្រូវបាន​ចុះហត្ថលេខា នាថ្ងៃទី​២៧ខែធ្នូ​ឆ្នាំ​១៩៨៥ (សន្ធិសញ្ញាឆ្នាំ​១៩៨៥)។ លោក   Trinh Duc Hai ក៏បាន​សង្កត់ធ្ងន​ទៀតថា៖ តាមសន្ធិសញ្ញាឆ្នាំ​១៩៨៥ ថា៖ ភាគីទាំងពីគ្រាន់​តែព្រម​ព្រៀងគ្នាកែ​សំរួល​ទិស​ដៅនៃ​ខ្សែ​ព្រំដែន ចំពោះតំបន់ចំនួន​៦ ប៉ុណ្ណោះដែល​ក្នុង​នោះ គ្មានតំបន់​ដែល​លោក វ៉ា គឹមហុង ផ្តោតទៅ​លើឡើយ៕
 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ