05/04/2015 16:16 GMT+7 Email Print Like 0

ប្រតិកម្មបញ្ជ្រាសគ្នារបស់ពិភពលោកអំពីកិច្ចព្រមព្រៀងក្របខ័ណ្ឌរវាងP5+1និងអ៊ីរ៉ង់


តំណាង P5+1និងអ៊ីរ៉ង់ក្រោយពេលបញ្ចប់កិច្ចចរចារ(រូបថតៈAFP/TTXVN )

 

សហគមអន្តជាតិបានមានប្រតិកម្មបញ្ជ្រាស់គ្នា ចំពោះកិច្ចព្រម​ព្រៀងក្របខ័ណ្ឌ មានចរិតលក្ខណៈ​ប្រតិបត្តិ​សាស្ត្រ​រ​វាង​អ៊ីរ៉ង់ ជាមួយក្រុម P5+1 ដែលទើបនឹង​សម្រេចបាន នាថ្ងៃទី២ខែមេសាឆ្នាំ២០១៥នៅ​ទីក្រុង​លូ​សាន​​របស់​​ស្វីស។ រុស្ស៊ី​បានប្រកាសថា កិច្ច​ព្រម​ព្រៀង​នេះ​ពិត​ជា​នឹង​ជះ​ឥទ្ធិ​ពល​ស​កម្ម ទៅលើ​សភាព​​ការណ៍​រួម​​នៅ​​មជ្ឈឹម​បូព៌ា។ ទួរ​គីគាំទ្រកិច្ចព្រមព្រៀ​ងនេះ​ ព្រមទាំងសម្តែងក្តី​សង្ឃឹមថា​រដ្ឋ​អំណាច​តេអេរ៉​ង់​ នឹង​មាន​ការ​បោះ​ជំហាន​ជាក់​ស្តែង សំដៅឈាន​ដល់កិច្ចព្រមព្រៀងពេញលេញមួយ នាខែកក្កដាខាងមុខ។

ក្នុងពេលជាមួយគ្នានោះ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអ៊ែល លោក Mark Regev បាន​រិះគន់​កិច្ច​ព្រម​ព្រៀង​ទើប​នឹងសម្រេច​បាននៅលូ​សាន ដោយ​ចាត់​ទុក​នេះជាការបោះ​ជំហាន តាមទិសដៅគ្រោះថ្នាក់។ ពីក្រុង​ប៉ារីស​ រដ្ឋមន្ត្រី​ការ​បរទេស​បារាំង លោកស្រី Laurent Fabius បានឲ្យដឹងថា បញ្ហាឧបសគ្គ១​ គឺនៅពេល​ណា​លុប​​ចោលបទ​ដាក់​ទណ្ឌកម្មចំពោះអ៊ីរ៉ង់​ នៅមិនទាន់ដោះស្រាយនោះ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ