11/07/2018 15:35 GMT+7 Email Print Like 0

ប្រជុំវិចិត្រសិល្បៈវៀតណាម - បារាំង

ជាង​៩០​ ស្នាដៃរូប​​គំនូរបង្ហាញពី​សន្តាន​​ចិត្ត​ ទុក្ខកង្វល់​​នៃ​ជីវភាព​រស់​នៅ​ របស់​វិចិត្រ​ករ​​​វៀតណាម​ - ​បារាំង​ បាន​តាំង​ពិព័រណ៍​​នៅ​​សារ​មន្ទីរ​វិចិត្រសិល្បៈ​ទីក្រុង​ហូជីមិញ​ ជា​​ស្ពាន​​តភ្ជាប់​រវាង​​វិចិត្រករ​​ទាំង​ពីរ​ខឿន​​វប្បធម៌​បារាំង​ - វៀតណាម​ ដែល​ធ្លាប់​មាន​ទំនាក់ទំនង​​ប្រពៃណី ​ក្នុង​ប្រវត្តិសាស្រ្ត​វិចិត្រ​សិល្បៈ​។

 តាំង​ពិព័រណ៍​បង្កើត​ឡើង ​ដោយ​សមាគម​វិចិត្រ​សិល្បៈ​វៀតណាម​ - បារាំង​ មាន​ឈ្មោះ​ La Seine et Le Mékong ជា​សមិទ្ធិផល​​និងការ​​ព្យាយាម ​របស់​វិចិត្រករ​ ង្វៀន​គីម​ជី​​ (Nguyen Kim Chi) ជា​អ្នកបង្កើត​​ La Seine et Le Mékong រួម​ជាមួយ​​លោក​ Loiselier Freddy ​​វិស្វករ​​ជនជាតិ​បារាំង​ម្នាក់​​។​

មាន​កំណើត​និង​ធំពេញ​វ័យ​​ នៅ​តំបន់​ដី​និរតី​នៃ​ភូមិ​ភាគ​ខាងត្បូង​វៀតណាម​ គីមជី​ (Kim Chi) សព្វ​ថ្ងៃ​រស់​នៅ​និង​និពន្ធ ​នៅ​តំបន់​ Normandie (បារាំង​)។ ថ្មី​នេះ គីម​ជី​ (Kim Chi) បាន​តាំង​ពិព័រណ៍​ឯក​ជន​ជាច្រើន​នៅ​បារាំង​​ ហើយ​នៅ​ឆ្នាំ​២០១៣ អ្នក​នាង​ទទួល​បានរង្វាន់​លេខ​មួយ​​ ក្នុង​​ការប្រឡង​គំនូរ​ចំណាប់​អារម្មណ៍​តំបន់​ Normandie ​ចាត់តាំង​​នៅ​ La Bouille។

​បរិយាកាស​ឱឡារិក​ ក្នុង​​ពិធី​តាំងពិព័រណ៍​ ស្នាដៃ​វិចិត្រសិល្បៈ​ពិសេស​ស្តី​ពី​មនុស្ស​និង​ធម្មជាតិ​ របស់​អ្នកនិពន្ធ​ទាំង​១១​នាក់​ កំពុងរស់​នៅ​​​វៀតណាម​​និង​បារាំង​ កាន់តែ​មាន​ភាព​ទាក់ទាញ​អារម្មណ៍​ ពេល​បាន​បង្កើត​ឡើង​ដោយ​​​វត្ថុធាតុ​ផ្សេងៗ​ដូចជា៖ ថ្នាំ​វ៉ានីស​ ​ acrylic ឈើ សំពាត់​សូត្រ​ ម្រក្សណ៍ខ្មុក សេរាមិច​។ល។... ជាង​នេះទៅ​ទៀត​ ​ពណ៌​សម្បុរ​បាន​​ប្រើប្រាស់​យ៉ាង​​សម្បូ​របែប​ ​ពិសេស​ បង្ហាញពី​គំហើញ​ឯកត្តភាព​ មិនជាប់ជំពាក់​ ការគំនិត​ជឿន​លឿន​​ សម្ពាយ​ដង្ហើម​សហសម័យ​។

  

 អ្នក​និពន្ធ​ចូល​រួម​តាំងពិព័រណ៍​។ រូបថត៖ ឯកសារ​

 តាំង​ពិព័ណ៌​ទាក់ទាញ​ការ​យក​ចិត្ត​ទុកដាក់ពី​សំណាក​​ភ្ញៀវទេសចរ​បរទេស​។ ​រូបថត៖ ឯកសារ

 វិចិត្រ​ករ​ Myriem Feuiloley ឧទ្ទេសនាម​ជាមួយ​ភ្ញៀវទេសចរ​​បាន​ចូល​រួម​ទស្សនា​នូវ​ស្នាដៃ​ទាំង​ឡាយ​របស់​ខ្លួន​។
​រូបថត៖ ឯកសារ


 វិចិត្រ​ករ Elisabeth Besnier ថត​រូប​រួម​ជាមួយ​ភ្ញៀវទេសចរ​បាន​អញ្ជើញ​មកចូល​រួម​ទស្សនា។ ​រូបថត៖ ឯកសារ

 ជាមួយ​កម្រង​​រូប​គំនូរ​​​បង្វឹក​ត្រី​ របស់​វិចិត្រករ​ Myriam Feuilloley មកពី​ប្រទេស​បារាំង​ ឲ្យ​ឃើញ​អំពី​ភាព​ច្នៃ​ប្រឌិត​គ្មាន​​​ព្រំដែន​ ចំពោះ​សិល្បៈ​anamorphic​​។ អ្នក​នាង ជា​សិល្ប​ការិនី​ម្នាក់​​ ដែល​​គូរ​សម្រេច​​ជោគជ័យបែប​​រចនាបថ​​តាម​វិធី​នេះ ​អំឡុង​​២០ឆ្នាំ​កន្លង​។​

អារម្មណ៍​រំអុក​ ស្រមើស្រមៃ​ ផុត​ភ័យ​ អារម្មណ៍​រំលេចលើ​ទឹក​មុខ​​ រុំផ្ទាំង​​ប្លាស្ទិក​ត្រូវ​វិរូប​កម្ម​ បែរ​ក្លាយ​ជាវិធី​បង្ហាញ​ពិសេសនៅ​លើរូប​​គំនូររបស់​ង្វៀន​កុង​ហ្វាយ (Nguyen Cong Hoai)។ អ្នក​ទស្សនា​មិន​អាច​ជៀស​វៀង​អារម្មណ៍​ក្តុក​​ក្តួរ​ អួរ​ណែន​ អស់​សង្ឃឹម​ ពេលខិតជិត​ស្នាដៃទាំងអស់​​របស់​បង​។ “ខ្ញុំគូរ​ពេល​ខ្ញុំ​ឃើញ​​ខ្ញុំ​ ខ្ញុំ​ក្តោប​​យក​កាលៈ​ទេសៈ​ បង្កប់​​​ក្នុង​សន្តាន​​ចិត្ត​​​” វិចិត្រ​ករ ​ង្វៀន​កុង​ហ្វាយ (Nguyen Cong Hoai) ​ចែក​រំលែក​។​

ឡេ​ម៉ាយ​យៀម​ធ្វី នាំមក​ជូន​តាំង​ពិព័រណ៍​នូវ​ស្នាដៃ​​​​ផ្តើមគំនិតចេញ​​ពី​ធម្មជាតិ​។ ស្នាដៃ​ពោរពេញទៅ​ដោយ​ពណ៌​សម្បុរ​ស្រមើស្រមៃ​ តភ្ជាប់​រវាងខឿន​​វប្បធម៌​ទាំង​ពីរវៀតណាម​ និង​បារាំង ​។​

លេចធ្លោ​ក្នុង​បរិយាកាស​តាំងពិព័រណ៍​​ គឺសម្រស់​សេរាមិច​របស់​វិចិត្រករ​ ង្វៀន​ម៉ឹវតឹម​ធឺ​ (Nguyen Mau Tam Thu)។ វត្ថុធាតុប្រពៃណី​​រួម​នឹង​ពណ៌​កាចា​រលើប​ បូក​ជាមួយ​បច្ចេកទេស​បង្កើតរូប​ដ៏​ប៉ិន​ប្រសប់​ អ្នកនិពន្ធ​បាន​បញ្ចូល​​ព្រលឹង​ទៅលើ​សេរាមិច​ ប្រសូត្រ​​ចេញ​ស្នាដៃមួយ​​ហាក់​ដូចជា៖ ចេះសាសង​ជាមួយ​ដៃ​គូ​អ្នកទស្សនា​​ តាម​រលក​​មនោសញ្ចេតនា​អារម្មណ៍​ផ្សេង​ៗ៕​​


 ស្នាដៃ​៖ សញ្ជឹង​គិត​ របស់​វិចិត្រ​ករ Elisabeth Besnier។

 ស្នាដៃ​៖ សំពត់សូត្រ​​ក្រហម ​របស់​វិចិត្រ​ករ ឡឿង​ឡឺ​វបៀន​ (Luong Luu Bien)។​

 ស្នាដៃ​៖ បង្វឹក​ត្រី​បក្សី របស់​វិចិត្រ​ករ Myriem Feuiloley។

 ស្នាដៃ​៖ បង្វឹក​ត្រី របស់​វិចិត្រ​ករ Myriem Feuiloley។

 ស្នាដៃ​៖ ទំនុក​តែ​តោ របស់​វិចិត្រ​ករ ង្វៀន​កុង​ហ្វាយ​ (Nguyen Cong Hoai)។

 ស្នាដៃ​៖ ពិធី​បុណ្យ​ល្ពៅ​ ​របស់​វិចិត្រ​ករ Eugéniya Zharaya។

 ស្នាដៃ​៖ ដើម​រុក្ខជាតិ​ របស់វិចិត្រ​ករ ហ្វិញ​ផឿង​ធី​ដាយ​ត្រាង​ (Huynh Phuong Thi Dai Trang)។​

 ស្នាដៃ​៖ គិតពី​​អតីត​កាល ​របស់​វិចិត្រ​ករ ង្វៀន​គីម​ជី​ (Nguyen Kim Chi)។​

 ស្នាដៃ​៖ សត្វ​​ស៊ី​ស្រូវ​រូម​គ្នា​ ​របស់​វិចិត្រ​ករ ង្វៀន​គីម​ជី ​(Nguyen Kim Chi)។​

 ស្នាដៃ​៖ រលក​ភ្លោះ​ របស់​វិចិត្រ​ករ ឡេម៉ាយយៀម​​ធ្វី​ (Le Mai Diem Thuy)។​

 ស្នាដៃ​៖ រូបសំណាក​ទាំង​បួន​ របស់​វិចិត្រ​ករ ង្វៀន​ម៉ូវ​តឹន​ធឺ (Nguyen Mau Tan Thu)​។​

 ស្នាដៃ​៖ រូបសំណាកទាំង​បី របស់​វិចិត្រ​ករ ង្វៀន​ម៉ូវ​តឹន​ធឺ​ (Nguyen Mau Tan Thu)​​។​

 អត្ថបទនិង​រូបថត៖ ង្វៀន​ឡឹន​ - ថុង​ហាយ​និង​ឯកសារ​

បណ្តាអត្ថបទបានផ្សាយ