23/08/2018 09:54 GMT+7 Email Print Like 0

ប្រជាជនអេត្យូពីសម្តែងក្តីសប្បាយរីករាយទទួលស្វាគមន៍ប្រធានរដ្ឋ លោក Tran Dai Quang មកបំពេញទស្សនកិច្ច

 ប្រព័ន្ធ​ផ្សព្វផ្សាយរបស់អេត្យូពីក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ បាន​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ជាច្រើន​ស្តីពី​ដំណើរ​ទស្សន​កិច្ច​របស់​ប្រធាន​រដ្ឋ​វៀត​ណាម លោក Tran Dai Quang នៅរដ្ឋធានី A​ddis Ababa ។ ប្រជាជន​អេត្យូ​ពីបាន​សម្តែង​ការ​សប្បាយ​រីករាយ ចំពោះព័ត៌មាននេះហើយសង្ឃឹមថាដំណើរទស្ស​នកិច្ច​របស់លោក Tran Dai Quang នឹង​ជួយ​ជម្រុញ​កិច្ច​សហប្រតិបត្តិការទ្វេភាគី ​ជាពិសេសក្នុងកិច្ចសហប្រតិបត្តិ​ការលើវិស័យសេដ្ឋកិច្ច​ វិនិយោគ​និង​ទេសចរណ៍​​។

 
 ទិដ្ឋភាពនៃទីក្រុង Addis Ababa (រូបថត៖ Ngoc Thach/VOV)

ព័ត៌មាន​ជូនដំណឹងថា ប្រធានរដ្ឋវៀតណាម​នឹងបំពេញទស្សនកិច្ចនៅប្រទេស ​អេត្យូពី​បាន​ធ្វើឱ្យលោក Suleiman អ្នកបើកតាក់ស៊ីមួយ​នាក់នៅរដ្ឋធានី A​ddis Ababa  សប្បាយណាស់។ ​ “ប្រធាន​រដ្ឋវៀត​ណាម​បាន​បំពេញ​ទស្សនកិច្ច​នៅប្រ​​ទេស​អេត្យូពី ហើយនឹងជួបពិភាក្សាជាមួ​យប្រធានាធិបតី នាយក​រដ្ឋមន្រ្តីនិង​រដ្ឋមន្រ្តី​មួយ​ចំនួនរបស់​អេត្យូពីដែរ។ ខ្ញុំគាំទ្រយ៉ាងខ្លាំងចំ​ពោះព័ត៌មាននេះ ពី​ព្រោះនេះឱ​កាស​ដ៏ល្អមួយ​សម្រាប់ប្រ​ទេសទាំង​ពីរអភិវឌ្ឍន៍ទំនាក់ទំ​នង។ ​ប្រហែល​ជានឹង​មានជន​វៀត​ណាម​ជាច្រើននាក់​មកប្រទេស​អេត្យូ​ពីដើម្បី​ធ្វើការ​វិនិយោគ​។ ប្រការនេះគឺល្អសម្រាប់យើងខ្ញុំព្រោះយើ​ងនឹងមានការងារច្រើន។ បាន​ដូច្នេះ ​ប្រជាជន អេ​ត្បូពីយើង​ខ្ញុំនិងប្រជាជន​វៀត​ណាម​នឹង​សហការគ្នា​ធ្វើអាជីវកម្ម​ដើម្បីនាំ​មកនូវ​ផលប្រយោជន៍​ជូនដល់​ប្រទេស​យើង​ទាំង​ពីរ​”។ នេះបើតាមការចែករំលែករ​បស់ ​លោក Suleiman​។
 
មានប្រជាជនជាច្រើនបានរំពឹងទុកថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋលោក Tran Dai Quang នឹង​បើក​ចេញឱកាស​ផ្លាស់ប្តូរពាណិជ្ជកម្ម​ ព្រោះថា ទំនិញវៀតណាមនឹងមានវត្តមាន​កាន់តែច្រើននៅទីផ្សារអេត្យូពី​ ដែល​ជាទីផ្សារ​កំពុងនិយម​ចូលចិត្តទំនិញវៀ​តណាម​។  

 
ហាងលក់ខោអាវរបស់អ្នកស្រី  Kidist

Kidist ជាអ្នកគ្រប់គ្រងសណ្ឋាគារនៅក្រុង Addis Ababa បាននិយាយថាប្រទេស អេត្យូពី​នឹងមាន​ឱកាសសហ​ការ​ជាមួយ​អាជីវកម្មវៀតណាមកាន់​ តែច្រើនលើវិស័យផ្ទេរបច្ចេក​វិទ្យា ការអភិវឌ្ឍវិស័យកសិក​ម្មការ​ សាង​សង់​ហេដ្ឋា​រចនាស​ម្ព័ន្ធនិង​ទូរគម​​នាគមន៍​ និងសំលៀកបំពាក់​ជាដើម៖ “នាងខ្ញុំបានជ្រាប​ថា ​ប្រធានរដ្ឋ​ វៀត ណាម​ នឹង​មកបំពេញទស្សនកិច្ចនៅអេត្យូពីក្នុងសប្តាហ៍​នេះហើយខ្ញុំគិតថាដំណើរ​ទស្សន​កិច្ច នឹង​នាំមកនូវ​ឱកាស​សម្រាប់​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរ​វាងអេត្យូពី ​ក៏ដូច ជា​ឱកាស​អភិវឌ្ឍន៍​សម្រាប់​តំបន់​ជន​បទ​របស់​អេត្បូពី​ជាមិន​ខាន​”។
 
ប្រជាជនអេត្យូពីជឿជាក់ថា ដំណើរ​ទស្សន​កិច្ច​របស់​ប្រធាន​រដ្ឋវៀត​ណាម​នឹង​បើកចេញ​ទំព័រ​ប្រវត្តិ​សាស្ត្រ​សហប្រតិ​បត្តិការថ្មី​ រវាងប្រទេសទាំង​ពីរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ