31/12/2018 11:45 GMT+7 Email Print Like 0

ប្រជាជនវៀតណាមថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការផ្ទុះគ្រាប់បែកបង្ហូរឈាមនៅអេហ្ស៊ីប


 កន្លែងកើតហេតុ (រូបថតៈ AFP) 

 ចំពោះការដែលក្រុមអ្នកទេស ចរវៀតណាមត្រូវរងការវាយប្រហារ ដោយគ្រាប់បែកភេរវកម្មនៅអេហ្ស៊ីបនោះ  នា​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ​២០១៨ ប្រ​ជាជនវៀតណាមនៅគ្រប់ទិសទី មា​នការឈឺចាប់និងជំទាស់យ៉ាងខ្លាំង​ ព្រម​ទាំង​សម្តែង​ ក្តីប្រាថ្នាចង់ឲ្យសហគមន៍អន្តរ​ជាតិនឹងរួមដៃគ្នា ប្រយុទ្ធប្រឆាំង​នឹងអំពើភេរវក​ម្ម ដើម្បី​កុំឲ្យកើត​មាន​ឡើង​ករណីស្រដៀងគ្នានេះ​។ 
 
លោក Vu ​Minh Ly  កម្មាភិបាលក្រសួងធនធាន​និងបរិស្ថានបានថ្លែង ថា៖ ​“ភ្លាមៗ បន្ទាប់ពីវិទ្យុសម្លេង​វៀតណាម​បាន​ជូនដំណឹងអំពីឧប្បត្តិហេតុភេរវក​ម្មនៅអេហ្ស៊ីប យើងខ្ញុំមានការខឹ​ងសម្បារ​និង​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ ចំពោះសកម្មភាពឃាតកម្មនិងការធ្វើឱ្យរងរបួសដ​ល់ជនវៀត ណាមជាច្រើននាក់នេះ។ ក្នុ​ងនាម​ជាពលរដ្ឋ​វៀត​ណាម ខ្ញុំចង់ឱ្យភាគីអេ ហ្ស៊ីបស៊ើប​អង្កេត និងដាក់ទោសជនបង្កបទឧ​ក្រិដ្ឋកម្មនេះ​។ ខ្ញុំចង់​បាន​សន្តិភាព​នៅក្នុងគ្រប់​ទិសទីទូទាំងពិភពលោ​ក”។
 
រីឯលោក ​To Ngoc Son នៅ Phuc Tho នៃទីក្រុងហាណូយ​បានចាត់ទុក ​ថា៖ “ខ្ញុំឃើញ​ការបំផ្ទុះគ្រាប់​បែក​គឺជាឧក្រិដ្ឋកម្ម​ដែលត្រូវការថ្កោលទោស។ ខ្ញុំស្នើឲ្យ​អាជ្ញាធរអេហ្ស៊ីប រកឱ្យឃើញ​អ្នកដែល​សម្លាប់​មនុស្ស​ដោយចេ​តនាដើម្បី​ដាក់​ទណ្ឌកម្មត្រឹមត្រូវតាមច្បាប់។ យើ​ងខ្ញុំក៏ចង់ឱ្យប្រទេសទាំងអស់នៅលើ​ ទូទាំងពិភពលោក ​រួម​គ្នាដើម្បី​បំផ្លា​ញក្រុមភេរវជន ដែលប៉ះពាល់​ដល់សន្តិសុខជាតិរបស់ប្រទេស​នានា នៅជុំវិញពិភពលោក”​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ