28/01/2016 09:38 GMT+7 Email Print Like 0

ប្រជាជនវៀតណាមវាយតំលៃខ្ពស់ចំពោះលទ្ធផលបោះឆ្នោតសមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស


ប្រជាជនវៀតណាមវាយតំលៃខ្ពស់ចំពោះលទ្ធផលបោះឆ្នោតសមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស

យកចិត្តទុកដាក់តាមដានមហាសន្និបាតបក្សកម្មុយនីស្តវៀតណាម នីតិកាលទី១២ បន្ទាប់​ពីពេល​ដែល​បញ្ជី​រាយ​នាម​គណៈកម្មាធិការ​មជ្ឈឹម​បក្ស នីតិកាលទី​១២ ត្រូវបានប្រកាសនារសៀលថ្ងៃទី២៦ ខែ​មករា ប្រជា​ជន​ជាច្រើន​កុះករ បាន​វាយតំ​លៃខ្ពស់ចំពោះលទ្ធផលរបស់មហា​សន្និបាត ហើយជឿជាក់ថា៖ គណៈកម្មាធិការ​មជ្ឈឹម​បក្ស​នីតិកាល​ទី១២​នេះ នឹងមានជំហានលោតផ្លោះជា​ច្រើន។ លោកឡេវ៉ាន់​តិននៅទីក្រុង​ហាណូយ បាន​អោយ​ដឹង​ថា​៖

“​ដំណើការបោះឆ្នោតលើកនេះមានជំហានជាច្រើន បង្ហាញលក្ខណះប្រជា​ធិបតេយ្យ និង​ប្រមូល​ផ្តុំ ធ្វើអោយ​ប្រជា​ជន​ជឿជាក់​ទៅលើការ​ដឹក​នាំរបស់​បក្ស​កុម្មុយនីស្តវៀតណា។ ខ្ញុំជឿជាក់​ថា៖ ជួរថ្នាក់​ដឹក​នាំ សម​មិត្ត​ក្នុង​គណៈ​កម្មាធិ​ការ​មជ្ឈឹមលើកនេះ នឹងជ្រើសតាំងការិយាល័យនយោបាយ មានគ្រប់លក្ខណះសម្បត្តិ​ដើម្បី​ទទួល​គ្រប់​ភារ​កិច្ច​ការ​ពារមាតុ​ប្រទេស ក្នុងដំណាក់កាលនាបច្ចុប្បន្ន។ ដំណាក់​កាលនាបច្ចុប្បន្ននេះមានភាពងាយស្រួល​ជាងផង និង​ក៏មាន​ឧបសគ្គជាច្រើនដែរ។”

​ប្រជាជនក្នុងទូទាំងប្រទេសសុទ្ធតែសង្ឃឹមថា បណ្ដាសមាជិកគណៈកម្មាធិការ​មជ្ឈឹមបក្ស​នីតិកាល​ទី១២នេះ​នឹង​មាន​សេចក្ដី​សម្រេចចិត្ត​ត្រឹម​ត្រូវ មានការងារធ្វើ​ជាក់ស្ដែង​ដឹក​នាំប្រទេស​វៀត​ណាម​កាន់​តែ​អភិវដ្ឍន៍​ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ សេដ្ឋកិច្ច​-នយោបាយប្រកបដោយនិរន្តរ​ភាព ជីវភាព​រស់នៅរបស់ប្រជាជនត្រូវបានលើក​ស្ទួយ​ជា​បន្ត​បន្ទាប់​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ