21/01/2016 10:24 GMT+7 Email Print Like 0

ប្រជាជនវៀតណាមគ្រប់ស្រទាប់ឆ្ពោះទៅមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២


ទិដ្ឋភាពនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១១កាលពីឆ្នាំ២០១១

មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២ ជាមហាសន្និបាតនៃ​ជំនឿជាក់ សេចក្ដី​សង្ឃឹម​និង​ការ​ផ្លាស់​ប្ដូរ​ថ្មី។ នេះ​ជាបំណង​ប្រាថ្នា​របស់​ប្រជាជន​វៀតណាម​ នៅទូទាំង​ប្រទេស​ក្នុង​ប៉ុន្មាន​ថ្ងៃប្រព្រឹត្ត​ទៅ​មហា​សន្និបាត​បក្ស​ទូទាំង​ប្រទេសលើកទី១២។ លោក Pham Van Chon បានចែករំលែក​ថា៖

“ជាពលរដ្ឋមួយនាក់ ខ្ញុំមានគោលបំណងថា មហាសន្និបាត​ នឹងពង្រីកបាននូវ​បំណ​ងប្រាថ្នារបស់​ប្រជាជន គោល​ជំហរ​របស់​បក្ស ដើម្បីយើង​ធ្វើ សមាហរណ​កម្ម ចូលទៅសេដ្ឋកិច្ចអន្តរជាតិ។ ម្យ៉ាងទៀត ខ្ញុំមាន​គោល​បំណង​ថា មហា​សន្និបាត​បក្ស នឹងបង្កើតឡើងសន្តិភាព​ភាព សម្បូររុងរឿង និងឯករាជ្យ សំរាប់​ប្រទេស​ជាតិ”។ លោក Nguyen Van Hai នៅទីក្រុង Ca Mau ភាគខាងត្បូងវៀតណាម បានឲ្យដឹងថា៖ “ការងារ​ត្រៀម​រៀបចំ​របស់​គណៈ​កម្មាធិការ​មជ្ឈឹម​ ចំពោះមហាសន្និបាតលើកទី​១២នេះ គឺហ្មត់ចត់ណាស់។ បក្សដឹកនាំ​លើគ្រប់​វិស័យ រក្សា​រឹង​មាំប្រ​ទេស​ជាតិ​ ហើយតាមរយៈសមាហរណកម្ម ដើម្បីកែលំអរជីវភាពរស់​នៅសំរាប់​ប្រជាជនក៏​ដូច​ជាធា​នា​បាន​នូវ​ការ​អភិវឌ្ឍន៍​របស់​ប្រទេស​ជាតិ”។

ប្រជាជនគ្រប់ស្រទាប់នៅសព្វទីកន្លែងសុទ្ធតែមាន​គោលបំណងថា មហាសន្និ​បាតបក្សនឹង​ទទួលបាន​ជោគជ័យ ជ្រើស​តាំង​គណៈកម្មាធិការ​មជ្ឈឹម ម្ចាស់ការ​ច្នៃប្រឌិតដើម្បី​បន្តអនុវត្តបុព្វហេតុ​ផ្លាស់​ប្ដូរថ្មី កសាង អភិវឌ្ឍន៍​ប្រទេស​ជាតិ​កាន់តែសម្បូរធូធារ ពីមួយថ្ងៃទៅមួយថ្ងៃ៕

 

តាម VOV5 - វិទ្យុសមម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ