15/01/2016 09:38 GMT+7 Email Print Like 0

ប្រជាជនវៀតណាមគ្រប់ជាន់ថ្នាក់សម្តែងនូវការជឿជាក់ទៅលើជោគជ័យនៃមហាសន្និបាតបក្ស​ទូទាំងប្រទេសលើកទី១២

សន្និបាតលើកទី១៤នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១ បាន បិទ​បញ្ចប់​ប្រកប​ដោយ​ជោគ​ជ័យ​នារ​សៀល​ថ្ងៃទី១៣ ខែ​មករា ឆ្នាំ២០១៦​។ សន្និបាតនេះ នៅតែ បន្ត​ទាក់​ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ប្រជា​ជន​ទូទាំង​ប្រទេស​។ លោក Nguyen Thanh Ly នៅទី​ក្រុង Buon Ma Thuot ខេត្ត Dak Lak បាន​វ័យ​តម្លៃ​ខ្ពស់​នូវ​ជោគ​ជ័យ​នៃសន្និបាត​នេះ៖

​“តាមការសន្និដ្ឋានរបស់លោកអគ្គលេខា ខ្ញុំសង្កេតឃើញថាមានបញ្ហា សំ​ខាន់ៗ​ចំនួន​ពីរ។ បញ្ហា​ទីមួយ​គឺបញ្ហា​ធ្វើ​សមាហរណកម្ម​ដោយ​កិច្ចព្រម​ព្រៀង TPP នាំមក និងបញ្ហាទីពីរ​គឺសេចក្តីសន្និដ្ឋាន​ របស់សន្និបាត​លើកទី​១៤នៃ​នីតិកាល​ទី​១១។ ខ្ញុំបានឃើញថា បញ្ហាទាំងអស់ត្រូវបានលើកមកពិភាក្សា​ ដោយប្រជាធិប តេយ្យ​និង​ជា​សាធារណៈ”​។


ប្រជាជនវៀតណាមគ្រប់ជាន់ថ្នាក់សម្តែងនូវការជឿជាក់
ទៅលើជោគជ័យនៃមហា សន្និបាតបក្សទូទាំងប្រទេសលើកទី១២

ប្រជាជននៅទីក្រុងហូជីមិញជាច្រើនសប្បាយ​រីករាយនិងវាយតម្លៃ ខ្ពស់នូវ​កិច្ច​ការត្រៀម​រៀបចំ​កម្មាភិបាល​សម្រាប់​មហា​សន្និបាត​បក្ស​ទូទាំង​ប្រទេស លើក​ទី១២ គឺល្អឥត​ខ្ចោះ។ លោក Pham Ba Lu នៅ​ទីក្រុង​ហូជីមិញ​បាន​ចាត់​ទុកថា​៖

​“យើងខ្ញុំមានក្តីសោមនាស្សរីករាយណាស់នៅពេលឃើញថា សន្និបាត​មាន ការត្រៀម​រៀបចំ​យ៉ាងមត់​ចត់​អំពី​កម្មាភិបាល​ ជាពិសេស ការត្រៀមរៀប​ចំកម្មាភិ បាល​លើកនេះ​គឺ​សម្រាប់​មុខ​ដំណែង​ជាថ្នាក់​ដឹក​នាំ​សំខាន់​ៗ​របស់​បក្ស​និង​រដ្ឋ។ ការស្រុះចិត្តគំនិតនៅសន្និបាតនេះ គឺបង្ហាញច្បាស់នូវសាមគ្គីភាព​ របស់មជ្ឈឹម និង​ការ​ទទួល​ខុស​ត្រូវ​របស់​បុគ្គលម្នាក់ៗ ដើម្បីមហាសន្និបាតបក្សលើក​ទី១២នា ពេលខាងមុខ​ទទួល​បាន​ជោគជ័យ”។

​រួមជាមួយគ្នានោះ ប្រជាជនគ្រប់ស្រទាប់នៅទីក្រុង Da Nang ក៏បាន​សម្តែង នូវការ​សប្បាយ​រីក​រាយ​ចំពោះ​មហា​សន្និ​បាត​លើកទី១៤ របស់គណៈកម្មាធិការ មជ្ឈឹម​និតិកាលទី​១១​នេះ។ លោក Le Duc Tho នៅទីក្រុង Da Nang បាន​ឲ្យដឹ​ង​ថា៖

​“សន្និបាតលើកទី១៤នេះ ពិភាគ្សាអំពីបញ្ហាកម្មាភិបាលយ៉ាងលំអិតលំអន់​ណាស់។ យោង​តាម​ការ​ពិភាក្សា​និង​យក​សន្លឹក​ឆ្នោត​ទំនុក​ទុក​ចិត្ត ខ្ញុំជឿ​ជាក់ យ៉ាង​មុតមាំថាមហាសន្និបាតបក្ស​លើកទី១២ នឹងទទួល​បាន​ជោគ​ជ័យ​ល្អ ហើយ ជ្រើស​រើសបានកម្មាភិបាលមានសមត្ថភាព បញ្ញា និងសុខភាព​គ្រប់​គ្រាន់ សម្រាប់​ដឹកនាំ​ប្រទេស​ជាតិ​ឲ្យ​មាន​ការ​អភិវឌ្ឍ”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ