02/01/2015 15:37 GMT+7 Email Print Like 0

ប្រជាជនវៀតណាមនិងពិភពលោកអំណរបុណ្យចូលឆ្នាំថ្មី២០១៥

នាយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៤ ​សកម្មភាពអំណរឆ្នាំថ្មី២០១៥បានប្រព្រឹត្ត​ទៅ​ដ៏​អធឹកអធម​នៅទី​ក្រុង​ធំ​ៗ​របស់​វៀតណាម។ តាំងពីម៉ោង៧យប់ ចរន្តមនុស្ស​បាន​ហូរមកវិថីនានានៃរដ្ឋធានីហាណូយ។ បណ្ដាខ្សែ​ផ្លូវ​នៅ​កណ្ដាល​ទីក្រុង​សុទ្ធតែ​បានតុបតែងដ៏ស្អាត។ បណ្ដាមជ្ឈមណ្ឌលវប្បធម៍សិល្បៈធំៗសុទ្ធតែ​ប្រព្រឹត្ត​ទៅ​កម្មវិធី​សិល្បៈដែលបានរៀបចំដ៏មត់ចត់។​លោក Nguyen Thanh Tung ប្រជាជនមួយនាក់បានចែករំលែកថា៖
“យើង​ខ្ញុំបានមកពីមុនដើម្បីមានកន្លែងអង្គុយល្អដើម្បីកំសាន្តកម្មវិធីសម្ដែង​សិល្បៈនៅបឹង Hoan Kiem។ ឆ្នាំថ្មី បំណងប្រាថ្នាធំបំផុតសំរាប់ជនក្រប់រូប​គឺ​មានសុខភាពល្អនិងបន្ទាប់នោះសេដ្ឋកិច្ចនឹងមានការរីក​ចំរើន​ថែម​ទៀត​។”

នៅទីក្រុងហូជីមិញ បណ្ដាខ្សែផ្លូវកណ្ដាលដូចជា Dong Khoi, Le Duan, Ham Nghi ជាដើមត្រូវបាន​តុបតែង​ដោយ​​ចង្កៀល led រាប់លានគ្រឿងដោយ​មាន​រូបភាពផ្កាម៉ាក់ខៃ​ផ្កាអង្គាសិលដ៏ស្រស់ស្អាត។ ក្នុងចរន្តមនុស្ស​អំ​ណរ​​​បុណ្យ​ចូលឆ្នាំថ្មី លោក Phillip Brown ភ្ញៀវទេសចរណ៍អាមេរិកបានសម្ដែងក្តីសប្បាយ​ដែលបានអំណរ
បុណ្យ​ចូលឆ្នាំថ្មីនៅវៀតណាម។ “ខ្ញុំរស់នៅវៀតណាមបាន៣ឆ្នាំហើយ។ ប៉ុន្តែឱកាសដូច្នេះជានិច្ចកាលជា​ពេល​វេលាដ៏ពិសេសចំពោះជនគ្រប់រូប។​ ដូចជាពេលវេលានេះបណ្ដា​សកម្មភាព​ដ៏អ៊ូអរ​ពោពេញទៅដោយ​ពណ៌​ផ្កា។ ក្នុងឆ្នាំថ្មីខ្ញុំសូមប្រសិទ្ធិពរជនគ្រប់រូប​មាន​សុខភាពល្អនិងជោគជ័យ។”

អំណរឆ្នាំថ្មី២០១៥ នាយប់ថ្ងៃទី៣១ធ្នូ ចរន្តមនុស្សពីគ្រប់ទិសទីនៅបណ្ដា​ខ័ណ្ឌនិងដំបន់ជាយក្រុង Can Tho បាន​ហូរមកមហាវិថី Hoa Binh និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម។ ​លោក Le Van Tam  អនុប្រធាន​គណៈ​កម្មាធិការ​​​ប្រជាជនទីក្រុង Can Tho បានឲ្យដឹងថា៖

“ឆ្នាំ២០១៥ជាឆ្នាំចុងក្រោយនៃផែនការ៥ ឆ្នាំ ត្រៀមឲ្យមហាសន្និបាតបក្ស​ភាគគ្រប់ជាន់ថ្នាក់ បក្សទាំងមូល​កង​ទ័ព​​និងប្រជាជនទីក្រុងប្តេជ្ញាចិត្ត​សំរេចរាល់​គោលដៅភារកិច្ច។ ខ្ញុំជឿជាក់ថា ដោយមានជោគជ័យនាពេល​កន្លង​មក ក្នុងឆ្នាំ​២០១៥ ប្រជាជនទីក្រុង Can Tho នឹងមានជីវភាពសម្បូរធូធារ សុភមង្គលនិង​ជោគជ័យ។”​រួម​ជា​មួយប្រជាជនវៀតណាម ប្រជាជនលើទូទាំងពិភពលោកក៏អំណរ​ឆ្នាំ​ថ្មី២០១៥។ កោះ Samoa និងណូវែល​ហ្សេ​ឡង់ជាដំបន់ចំនួន២បានអំណរបុណ្យ​ចូលឆ្នាំថ្មី២០១៥មុនបង្អស់(តាំងពីម៉ោង១៨តាមម៉ោងហាណូយ)។ ប្រជាជន​​ណូវែលហ្សេឡង់បានប្រមូលផ្ដុំនៅកណ្ដាលរដ្ឋធានី Auckland ដើម្បីទស្សនាការ​បាញ់កាំ​ជ្រួចផ្កាដ៏​ស្អាត​​។ ​ទីក្រុង Syney នៅអូស្ត្រាលីបានអំណរបុណ្យចូល​ឆ្នាំថ្មី​ដោយការ​បាញ់កាំជ្រួចផ្កាដ៏ស្អាតបំផុត​លើ​ពិ​ភព​​លោក។ ដោយមិនអើពើរដល់អាកាសធាតុត្រជាក់ខ្លាំង​មនុស្សប្រមាណ១លាន​នាក់​មានវត្តមាន​នៅ​ទី​លាន​ Times នៅទីក្រុង New York (អាមេរិក) ដើម្បីចូលរួមជប់​លៀងអំណរបុណ្យចូលឆ្នាំថ្មី២០១៥ដោយមាន​កម្មវិធី​តូរតន្ត្រី។

នៅសហព័ន្ធរុស្ស៊ី ប្រជាជនបានហូរញតាមដងវិថី ប្រមូលផ្ដុំនៅកណ្ដាល​រដ្ឋធានីដើម្បីអំណរ​ពេល​វេលាឆ្លង​ចូល​ឆ្នាំថ្មី២០១៥។ ក្នុងសន្ទរកថាផ្ញើរជូនប្រជាជន​រុស្ស៊ី ប្រធានាធិបតីលោក Vladimir Putin បានអះអាងថា៖
“សេចក្តី​ស្នេហាមាតុប្រទេសជាមនោសញ្ចេតនាខ្លាំងក្លាបំផុត។​វាបាន​បំពេញ​ដោយចំណង​ភាតរៈ​របស់​ប្រជាជន​​គ្រីមេនិង Sevastopol ខណៈ​ដែលគេប្តេជ្ញាត្រឡប់មកផ្ទះជាទីស្រឡាញ់របស់ខ្លួន។ នេះជា​ព្រឹត្តិការណ៍​​​កត់​សម្គាល់សំខាន់ជានិច្ចក្នុងប្រវត្តិសាស្ត្រការពារប្រទេស៕”

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ