08/02/2016 08:31 GMT+7 Email Print Like 0

ប្រជាជននៅស្រុកកោះទទួលបុណ្យតេតប្រពៃណីយ៉ាងសប្បាយរីករាយ

Ly Son ជាស្រុកកោះចំណុះខេត្ត Quang Ngai ដែលនៅឆ្ងាយ ពីដីកោគ ប៉ុន្តែ​បរិយា​ការ​ទទួល​បុណ្យ​តេត​ឆ្នាំវក​អដ្ឋ​ស័ក​ គឺពោរពេញទៅ ដោយភាពសប្បាយ​រីករាយ។ អ្នកនេសាទ Phung Xuan Lieu នៅស្រុក Ly Son ខេត្ត Quang Ngai បានឲ្យដឹង​ថា៖

​“បងប្អូននេសាទនៅទីនេះមានទំលាប់ថា ទោះបីជាសមុទ្រអំណោយផល ឬមិន​អំណោយផលក្តី ប៉ុន្តេ​ដល់​ថ្ងៃចូល​ឆ្នាំថ្មីត្រូវ​ត្រឡប់​មក ទទួលបុណ្យតេតនិងជួបជុំគ្រួ​សារ លក់ត្រីនិងសំអាតទូកនេសាទឲ្យស្អាតបាត”។

​ប្រកបមុខរបរនេសាទនៅតំបន់សមុទ្រ Truong Sa លោក Dang Minh Dien មាន​បំណងថា៖ “ចំពោះ​ខ្ញុំវិញ​ក៏ដូច​ជាបង​ប្អូន​នេសាទ​នៅកោះ Phu Quy មុនបង្អស់គឺ យើងខ្ញុំមាន​បំណងថា ផលនេសាទលក់​បានតម្លៃសមរម្យ។ ទី២​គឺថ្លៃ វត្ថុធាតុ​ដើម ថ្លៃប្រេងនិងស្ថិរ​ភាព។ យើងខ្ញុំក៏សង្ឃឹមថារដ្ឋជួយឧបត្ថម្ភ គោលនយោបាយ​បន្ថែម ដើម្បី​យើង​ខ្ញុំ​មានកម្លាំងចលករច្បាម​ជាប់សមុទ្រ”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ