ប្រជាជននៅប្រទេសជាច្រើនធ្វើបាតុកម្មប្រឆាំងជំទាស់ទស្សនវដ្តី Charlie Hebdo
ប្រជាជននៅប្រទេសជាច្រើនធ្វើបាតុកម្មប្រឆាំងជំទាស់ទស្សនវដ្តី Charlie Hebdo
នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ ជនឥស្លាមរាប់ពាន់នាក់នៅលើទូទាំងពិភពលោកបានធ្វើបាតុកម្មនៅតាមដងវិថីប្រឆាំងជំទាស់ទស្សនាវដ្តី Charlie Bebdo របស់បារាំង បានចុះផ្សាយ រូបត្លុករបស់ព្យាការីលោកមហាម៉េដ(Muhammed)។ ការបះទង្គិច១បានកើតមានឡើង រវាងកងកម្លាំងសន្តិសុខ Pakistan ជាមួយបណ្ដាអ្នកកាន់សាសនាឥស្លាម ដែលបានប្រមូលផ្តុំនៅខាងមុខស្ថានទូតបារាំងប្រចាំនៅទីក្រុងKarachi របស់ Pakistan។ ក្រៅពីទីក្រុងKarachi បាតុកម្មក៏បានផ្ទុះទៅឡើងនៅតំបន់ផ្សេងៗទៀតនៅPakistan ។ ជនជ្រុលនិយមមួយចំនួនបានដុតទង់ជាតិបារាំងផងដែរ។
នៅប្រទេស Jordan មនុស្សចំនួន២ពាន់នាក់បានប្រមូលផ្តុំធ្វើបាតុកម្មនៅទីក្រុង Amman កាន់បដាដោយមានខ្លឹមសារប្រឆាំងជំទាស់ទស្សនវដ្តីបារាំងហើយអំពាវនាវមានសកម្មភាពតឹងរឹងប្រឆាំងចំពោះសកម្មភាពដែលសំដៅទៅលើឥស្លាមសាសនា។
នៅទីក្រុង Dakar (Senegal) ប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីរំសាយក្រុមបាតុករចំនួនជាងមួយពាន់នាក់។ ផ្ទុយទៅវិញ ភាគីអាមេរិកបានឡើងសម្លេងប្រឆាំងជំទាស់បណ្ដាបាតុកម្មដែលប្រឆាំងទស្សនវដ្តី Charlie Bebdo នៅប្រទេសឥស្លាមមួយចំនួន៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម