29/01/2016 09:35 GMT+7 Email Print Like 0

ប្រជាជនទូទាំងប្រទេសសប្បាយរីករាយចំពោះជោគជ័យនៃមហាសន្និបាតបក្សលើកទី១២


មហាសន្និបាតបក្សលើកទី១២បញ្ចប់ប្រកបដោយជោគជ័យ

នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ មហាសន្និបាត​តំណាងទូទាំងប្រទេសលើកទី១២ របស់ បក្សកុម្មុយ​និស្ត​វៀត​ណាម បាន​បិទបញ្ចប់​ប្រកប​ដោយ​ជោគជ័យ។ បណ្ឌិត Pham Hao ជាអតីតនាយកវិទ្យាស្ថាន នយោបាយតំបន់​ទី៣បាន​ឲ្យដឹ​ង​ថា៖

​“ជោគជ័យមួយក្នុងចំណោមជោគជ័យនៃមហាសន្និបាតបក្សលើកទី១២គឺ ការ​ងារ​រៀប​ចំកម្មាភិ​បាល​។ ដើម្បី​ទទួល​បាន​លទ្ធផល​ដូច្នេះ ជាលទ្ធផល​នៃការ​រៀបចំមត់​ចត់ មានការទទួលខុសត្រូវ​និងប្រជាធិបតេយ្យ។ ខ្ញុំឃើញថា បញ្ជី​រាយ​នាម​គណៈ កម្មាធិការមជ្ឈឹមបក្ស​គឺសក្តិសម​ណាស់”។

ដោយការយកចិត្តទុកដាក់តាមដានមហាសន្និបាតតាំងពីប៉ុន្មានថ្ងៃចាប់ផ្តើម​ លោក Ta Hoang Nguyen នៅខេត្ត Ca Mau បាន​ចាត់ទុកថា៖ “ខ្ញុំជឿជាក់ថា ដោយមានកម្លាំងនៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលថ្មី​ និងការដឹក​នាំយ៉ាង ឈ្លាស​វៃរបស់​កា​រិយាល័​យ​នយោបាយ ពិតជាសេចក្តីសម្រេច​ចិត្តនៃមហាសន្និ​បាត​លើកទី​១២នឹងបាន​អនុវត្ត​​ប្រកប​​ដោយ​ប្រសិទ្ធិ​ភាព​។ ជា​ពិសេស មហាសន្និ​បាតលើកនេះ នឹងមាន​សមត្ថភាព​គ្រប់គ្រាន់​សំដៅ​ឆ្លើយ​តប​​បំណង​​ប្រាថ្នា​របស់ ប្រជា​ជន។ មហាសន្និបាតលើក​ទី១២ជាមហាសន្និបាតប្រកប​ដោយជោគជ័យ”។

​រីឯប្រជាជននៅបណ្តាខេត្ត Tay Nguyen បានសប្បាយរីករាយចំពោះជោគ​ជ័យ នៃមហាសន្និបាត។ រួមជា​មួយ​ការវាយ​តម្លៃ នៃ​លើសមត្ថភាពរបស់គណៈកម្មា​ធិការមជ្ឈឹម​បក្សនីតិកាលថ្មី លោក Pham Hoang Lam នៅស្រុក Buon Ma Thuot បានរំពឹងថា៖

​“យើងខ្ញុំសង្ឃឹមថា គណៈកម្មាធិការមជ្ឈឹមបក្សមានសមត្ថភាពនិង​សីលធម៌​ដោយ​គ្រប់​គ្រាន់​យក​ផល​ប្រយោជន៍​ជាតិ​ជាចម្បង ដើម្បីបំរើប្រជាជន​និងមាតុ​ប្រទេស។ រួមជាមួយគ្នានោះ​មានមត្ថភាព​ផ្លាស់ប្តូរ​ថ្មី ដើម្បី​នាំប្រទេស​ជាតិ​ធ្វើ សមាហរណកម្ម​ស៊ីជម្រៅ ជាមួយប្រទេសរីក​ចំរើនក្នុងតំបន់និងអន្តរជាតិ”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ