24/10/2017 11:23 GMT+7 Email Print Like 0

ប្រជាជនទីក្រុង Da Nang ទន្ទឹងរងចាំសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧

​សប្តាហ៍ជា​ន់ខ្ពស់ APEC ២០១៧ ដែលប្រព្រឹត្តទៅពីថ្ងៃទី៦​ដល់ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុង Da ​Nang ជាទីក្រុងទេស​ចរណ៍​ល្បីឈ្មោះរបស់វៀតណា​ម ដែល​ធ្លាប់ជាប់ឆ្នោតក្នុងបញ្ជីជា​ទីមក​ដល់ របស់​ភ្ញៀវទេសចរណ៍​ល្អបំផុតលើ​ពិភពលោក ​ដូចជា មានឆ្នេសមុទ្រគួរឲ្យទាក់ទាញ ព្រលា​នយន្ត ហោះមាន​សេវាល្អបំផុត និង​ទីក្រុង ស្អាត​បំផុត​ជាដើម។
 
គេរំពឹង​ទុកថា APEC នឹង នាំមករនូវឱកា​ស​សហប្រតិបត្តិការ​ថ្មីរវាង​វៀត​ណាម ជាមួយ​ខឿនសេដ្ឋកិច្ច​សមាជិកនានា ​ជាពិសេសលើវិស័យទាក់ទាញទេសច​រណ៍។ លោក Nguyen Dang Dung ពលរដ្ឋ​មួយ​រូប​បាន​ចែក​រំលែក​ថា៖
 
“ដំបូងឡើយអារម្មណ៍ខ្ញុំមានមោទនភា​ពណាស់ ខណៈដែលទីក្រុង Da Nang ទទួលរៀបចំអង្គ​សន្និសីទ​មួយមាន​លក្ខណៈ​អន្តរជាតិ​ដូច្នេះ។ អ្នក Da Nang គឺរួសរាយរាក់ទាក់ រាប់អា​នជាមួយមិត្តទាំងអស់ ហើយ​ទាំង​ បច្ចុប្បន្ននិង​អនាគត​ Da Nang នៅអភិវឌ្ឍន៍តាមទិសទេសច​រណ៍ និងសេវាកម្ម ដែរ។​ ខ្ញុំសង្ឃឹម​ថា សម្រាប់​សន្និសីទ​ដែល​នឹង​ប្រព្រឹត្ត​ទៅនេះ ​ក្រោមខ្សែភ្នែក របស់អ្នកនយោបាយ ​អ្នកកាទូត អ្នកកាសែតទូទាំង​សកលលោក​នោះ ទីក្រុង Da Nang នឹងត្រូវ​បានស្គាល់ដល់ជាទីមកដល់នៃទេសចរណ៍​និង​វិនិយោគ។ តាមនោះ រួមចំណែកធ្វើឲ្យទីក្រុង D​a Nang មាន​ការរីកចំរើន​ជាង ហើយជីវ ភាពរស់នៅរបស់ប្រ​ជាជន​ក៏ត្រូវបានកែលំអផងដែរ”។
 
រួមជាមួយរដ្ឋអំ​ណាចគ្រប់ជាន់ថ្នាក់ ប្រជាជនទីក្រុង Da​ Nang សុទ្ធតែ មានបំណងថា​ សប្តាហ៍​ជាន់ខ្ពស់ APEC ២០១៧ ​នឹងប្រព្រឹត្តទៅប្រកបដោយ ជោគ​ជ័យ ​រួមចំណែគលើក​កំពស់ឋានៈ​របស់ទីក្រុង Da Nang និង​របស់ប្រ ទេសជាតិ​ទាំង​មូល៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ