30/11/2016 15:35 GMT+7 Email Print Like 0

ប្រជាជនគុយបាកាន់ទុក្ខចំពោះអតីតអគ្គមគ្គុទេសបដិវត្តន៍លោក Fidel Castro

នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមម៉ោងតំបន់ នៅទូទាំងប្រទេសគុយបាពិធីរំលឹកវិញ្ញណក្ខន្ធអតីតអគ្គមគ្គុទេសលោក Fidel Castro បានចាប់ផ្ដើមជាផ្លូវការ។ សកម្មភាពនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ វិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ មុននឹងធាតុរបស់លោករូបនេះត្រូវបានបញ្ជូនទៅកាន់ទីក្រុង Santiago de Cuba។នា​ម៉ោង​៩​ ព្រឹកថ្ងៃទី២៩ វិច្ឆិកា ពីប្រាសាទ Moro នៅរដ្ឋធានី La Habana និងនៅខេត្ត Santiago de Cuba កាំភ្លើងធំត្រូវបានបាញ់បង្ហោះចំនួន២១គ្រាប់ដើម្បីចាប់ផ្ដើម ជាផ្លូវការពិធីរំលឹកវិញ្ញណក្ខន្ធអតីតអ្នកដឹកនាំបដិវត្តន៍លោក Fidel Castro។ មុននោះ នាព្រឹកព្រលឹម ប្រជាជនរាប់ពាន់នាក់នៅរដ្ឋធានី La Habana បានរៀបជាជួរនៅវិមានរំលឹកវិញ្ញាណក្ខ័ន្ទ Jose Marti នៅទីលានបដិវត្តន៍រដ្ឋធានី La Habana ដើម្បីចូលរួមពិធីនេះ។អញ្ជើញចូលរួមពិធីនេះនៅមានប្រធានាធិបតីអេក្វាឌ័រ លោក Rafael Correa និងព្រះមហាក្សត្រអេស្ប៉ាញលោក Juan Carlos៕
តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ