22/01/2016 09:34 GMT+7 Email Print Like 0

ប្រជាជនក្នុងទូទាំងប្រទេសឆ្ពោះទៅមហាសន្និបាតទី១២

មហាសន្និបាតបក្សកម្មុយនីស្តវៀតណាមនីតិកាលទី១២ កំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ទទួលបានការ​យក​ចិត្ត​ទុក​ដាក់​ ជាពិសេសរបស់ប្រជាជនក្នុង​ទូទាំង​ប្រទេស។ មតិជា​ច្រើន​របស់​ប្រជា​ជន​បាន​សម្ដែង​នូវ​ការ​ស្រុះ​ចិត្ត​គំ​និត ចំពោះ​របាយការណ៍អនុវត្ត សេចក្ដីសម្រេចចិត្តរបស់មហាសន្និបាតបក្ស នីតិកាលទី១១ក្នុង​អាណត្តិ​កន្លង​ទៅ និង​ដំណាក់កាល​៣០ឆ្នាំ ផ្លាស់ប្តូរ​ថ្មីប្រទេស​ជាតិ។ បណ្ឌិត​ Nguyen Quoc Dung នាយកវិទ្យាស្ថាន​នយោបាយ និង​រ​​​ដ្ឋបាល តំបន់វាលសណ្ត​ទន្លេ Cuu Long បានអោយដឹងថា៖

“​ខ្ញុំពេញចិត្តចំពោះសំណុំឯក​សារនៅមហាសន្និបាត​បក្ស នីតិកាលទី១២នេះ​ណាស់។ ក្នុងសំណុំឯកសារ​នេះ ខ្ញុំយកចិ​ត្ត​ទុកដាក់ចំពោះបញ្ហា​មួយ​ចំនួន។ មហា​សន្និបាតកំណត់ការផ្លាស់ប្តូរថ្មី ​រូបសណ្ឋានកំណើនសេដ្ឋកិច្ច នេះ​គឺ​ជា​បញ្ហាធំ​របស់​ប្រទេសជាតិ។ ដូច្នេះការយកមកបញ្ហានេះ និងនាំចេញដំណោះស្រាយ កំណត់​ការ​ផ្លាស់​ប្តូរ​ថ្មី​រូប​សណ្ឋាន​កំណើន​​សេដ្ឋកិច្ច​គឺត្រឹម​ត្រូវណាស់។ ”


ប្រជាជនក្នុងទូទាំងប្រទេសឆ្ពោះទៅមហាសន្និបាតទី១២

ស្តីពីខ្លឹមសារសេចក្តីសម្រេច ដែលបក្សបានដាក់ចេញនាពេលខាងមុខសំដៅអភិ​វឌ្ឍន៍​ប្រទេស​ជាតិ​ក្នុង​សម័យ​កាល​សមាហរណ​កម្ម លោកស្រី Nguyen Thi Bich​ Thuy អនុប្រធានសម្ព័ន្ធសមាគម​ពលករទីក្រុង​ហូជីមិញ បាន​ផ្តល់​មតិ​ថា៖

​«យើងខ្ញុំជឿជាក់ថា៖ បក្សបន្តកសាងវណ្ណៈកម្មករវៀតណាមសំដៅ ជំរុញ​យ៉ាង​ខ្លាំង​សម័យ​កាល​ឧស្សាហូបនីយកម្ម​ និង​ទំនើប​ភាវូបនីយកម្ម ប្រទេសជាតិ។​ វណ្ណៈកម្មករវៀតណាមត្រូវមានកំរិតវប្បធម៌​ខ្ពស់ ​មាន​ជំនាញ​​ខ្ពស់​លើ​វិស័យ​វិជ្ជាជីវៈ។ ទន្ទឹមនឹងនោះ យើងគប្បីកណត់ទិស​ដៅផ្លាស់ប្តូរ​សកម្មភាព ​ប្រព័ន្ធ​នយោបាយ​ក្នុង​នោះ​មាន​ការ​រៀប​ចំសហជីព​ ឲ្យសមស្របនឹងស្ថានភាពបច្ចុប្បន្ន៕»

 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ