10/02/2016 08:39 GMT+7 Email Print Like 0

ប្រជាជនក្នុងទូទាំងប្រទេសទទួលបុណ្យចូលឆ្នាំថ្មី


ប្រជាជនក្នុងទូទាំងប្រទេសទទួលបុណ្យចូលឆ្នាំថ្មី

នាថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០១៦ (គឺថ្ងៃទី២ បុណ្យចូលឆ្នាំថ្មីប្រពៃណី ២ឥ១៦) ប្រជាជន​និង​ភ្ញៀវ​ទេសចរ​ជាច្រើន​កុះករ​ បាន​មកដល់​ទីលាន​ Ba Dinh ប្រវត្តិសាស្ត្រ ចូល​ប្រាង្គដំកល់​សពលោក​ប្រធាន​ហូជីមិញ។ គ្រួសារ​លោក​ស្រី Dao Thi Trang ជន​មួយនាក់​នៅខេត្ត Hai Duong បានចែករំលែកថា៖

“​ខ្ញុំនឹងគ្រួសារមកគោរពវិញ្ញាណក្ខ័ន្ឌលោកប្រធានហូជីមិញ។ ខ្ញុំមកទីនេះ​ដើម្បី​នឹករ​លឹកអំពី​ដំណាក់​កាល​ប្រវត្តិសាស្ត្រមុន​នេះ ហើយ​លោកអ៊ំបាននាំមកនូវ​ជីវភាពរស់នៅ ប្រកបដោយសុខសាន្តត្រាណ សុភមង្គល សម្បូរ​ធូធារ​​ដូចនាសព្វថ្ងៃ។”

​ហើយនៅភូមិភាគកណ្ដាលវៀតណាម ក្នុងឱកាសចូលឆ្នាំថ្មី ប្រជាជនជាច្រើន​កុះករបានទៅវត្ត អូជធុប បួង​សួង​សុំអោយ​មានឆ្នាំថ្មីមួយ ប្រកបដោយសុខសាន្ត​ត្រាណ​សម្បូរធូធារ ចំពោះសមាជិកក្នុង​គ្រសារ និង​មិត្ត​ភ​ក្តិ​។ ព្រះតេជ​គុណ Thich Hue Phuoc វត្ត Tu Lam ទីក្រុង Hue ខេត្ត Thua Thien Hue មាន​ពុទ្ធដីការ​ថា៖ ទំនៀម​ទំលាប់​ទៅវត្តនា​ដើម​ឆ្នាំថ្មី ជាចំណុចវប្បធម៌ដ៏ស្អាតក្នុងជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម នាដើមឆ្នាំ។

​នៅខេត្ត Dong Thap ( ភាគខាងត្បូងវៀតណាម) ពិធីបុណ្យនិទាឃរដូវ ឆ្នាំ​២០១៦ ត្រូវបាន​ផ្សាភ្ជាប់​ជាមួយ​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើកទី៤០ ទិវាបង្កើតខេត្ត​ Dong Thap បានជាប្រជាជននៅទីនេះ ទទួលនិទាឃរដូវ ក្នុង​បរិយាកាស​សប្បាយរីក​រាយ អបអរសាទរ​ឆ្នាំថ្មីប្រពៃណី​២០១៦។ លោក Tran Van Dung នៅទីក្រុង Cao Lanh (​ខេត្ត Dong Thap) បានអោយដឹងថា៖

“​នៅទីនេះមានសកម្មភាពជាច្រើន បានជាប្រជាជនមកដល់ទីនេះច្រើន​ណាស់។ ក្នុង​ឱកាស​ចូលឆ្នាំថ្មី ខ្ញុំសង្ឃឹម​ថា៖ ប្រទេស​កាន់តែអភិវឌ្ឍន៍​ខ្លាំង​ក្លាថែម​ទៀត ដើម្បី​ជីវភាព​រស់នៅ​របស់ប្រ​ជាជន​កាន់​តែ​សម្បូរ​ធូធា​រ៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ