09/02/2016 12:13 GMT+7 Email Print Like 0

ប្រជាជនក្នុងទូទាំងប្រទេសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៦ដ៏សប្បាយរីករាយ


ប្រជាជនក្នុងទូទាំងប្រទេសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៦ដ៏សប្បាយរីករាយ

បរិយាកាសទទួលបុណ្យចូលឆ្នាំថ្មី ២០១៦ ត្រូវបានប្រព្រឹត្តទៅយ៉ាង​ផុលផុស ក្នុង​ទូទាំងប្រទេសវៀតណាម។ នៅ​ទីក្រុង​ហាណូយ ប្រ​ជាជនបានហូរ​ចេញទៅតាម វិថីនានាដើម្បីទទួលបុណ្យចូលឆ្នាំថ្មី។

​ទីក្រុងហូជីមិញបានរៀបចំការបាញ់កាំជ្រូច អបអរសាទរនិទាឃរដូវឆ្នាំវក​អដ្ឋស័ក។ បណ្ដា​មណ្ឌល​លេង​កំសាន្ត​ទាក់ទាញ​ប្រជាជន​មក​ទស្សនាជាច្រើនកុះ​ករ។ នៅវិថីផ្កា Nguyen Hue លោកស្រី Nguyen Thi Hue អាណិក​ជន​វៀតណាម នៅ​អូស្ត្រាលី បានចែករំលែកថា៖

“​ខ្ញុំឃើញថាវិថីផ្កាឆ្នាំនេះមានការផ្លាស់ប្តូរថ្មីជាច្រើន។ ខ្ញុំជឿជាក់ថា៖ក្នុងអនា​គត ប្រទេស​ជាតិ​នឹង​ធ្វើ​សមាហរ​ណកម្ម​លឿន។ ហើយ​ខ្ញុំក៏ជឿជាក់ថា៖ ឆ្នាំនេះក៏គឺ​ជាឆ្នាំសំណាង សប្បាយរីករាយរបស់​ប្រទេស​ជាតិ របស់​តំបន់​ទាំង​មូល របស់​គ្រប់​គ្រួសារ។”

​នាយប់ថ្ងៃទី៧កុម្ភះ  ប្រជាជនជាច្រើនកុះករនៅទីក្រុង Can Tho តំបន់វាល​ទំនាបទន្លេ Cuu Long និង​ខេត្ត​ជំវិញ​នានា បាន​ទៅកាន់​ទីក្រុង Can Tho ដើម្បី​ទស្សនា​វិថីផ្កា កម្មវិ​ធីតន្ត្រី និងបាញ់កាំ​ជ្រូច អប​អរសាទ​របុណ្យចូល​ឆ្នាំថ្មីប្រពៃណី​២០១៦ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ