23/05/2016 10:10 GMT+7 Email Print Like 0

ប្រឆាំងនឹងអំពើឯកតោភាគីបង្កើនភាពតានតឹងនៅសមុទ្រខាងកើត


ប្រឆាំងនឹងអំពើឯកតោភាគីបង្កើនភាពតានតឹងនៅសមុទ្រខាងកើត

មជ្ឈមណ្ឌលទំនាក់ទំនងអន្តរជាតិ (CMS) នៅប៉ូឡួញ ទើបនឹងបានរៀបចំសិក្ខា​សាលា ស្ដីអំពី​ស្ថាន​ភាព​នៅសមុទ្រ​ខាង​កើត​។ អញ្ជើញចូលរួមសិក្ខាសាលាលើក​នេះ មានដំណាងក្រសួងការ​បរទេស​ប៉ូឡួញ ឯកអគ្គរដ្ឋទូត​នៃបណ្ដាប្រ​ទេស​អាស៊ាន​រុស្ស៊ី ជប៉ុន និងអ្នកស្រាវជ្រាវជាច្រើន អំពីតំបន់អាស៊ី-ប៉ាស៊ីហ្វីក។ ថ្លែងមតិនៅទីនេះ​លោក​ Michal Kolodziejsky ប្រធាននាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វីក ក្រសួងការបរទេសប៉ូ​ឡួញ បានប្រកាស​ថា៖ គោល​ជំហរ​​របស់ប្រទេសនេះគឺមានគោលបំណងថា៖ ភាគីនានា​ត្រូវរក្សា​ស្ថិរភាពនៅក្នុងតំបន់ ដោះស្រាយ​ជំលោះ​ទាំង​ឡាយ ដោយសន្តិវិធី​ផ្អែកទៅលើ​ច្បាប់​អន្តរជាតិ ជៀងវាង​អំពើឯកតោភាគី​បង្ភាព​តាន​តឹង​នៅសមុទ្រ​ខាង​កើត។ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី Fadil Shasuddin ក៏បានសម្ដែងនូវការគាំទ្រ ចំពោះទស្សនះ​ដោះស្រាយ​ជំលោះនៅ​សមុទ្រ​ខាងកើត តាមរយៈច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីអំពី​ច្បាប់​សមុទ្រ​ ឆ្នាំ​១៩៨២៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ