06/02/2018 07:07 GMT+7 Email Print Like 0

ប្រគល់អំណោយរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc សំរាប់គ្រួសារ អាណិកជនវៀតណាមនៅកម្ពុជា

ប្រគល់អំណោយជាង៧០០ចំណែកជូនបណ្ដាក្រុមគ្រួសារនៅទីនេះ ឯកអគ្គ រដ្ឋទូតលោក Vu Quang Minh បានបញ្ជូនការសាកសួរសុខទុក្ខរបស់នាយក រដ្ឋមន្រ្តីលោក Nguyen Xuan Phuc ចំពោះសហគមន៍ជនកម្ពុជាដើមកំ​ណើត​វៀតណាមនិយាយរួម ក៏ដូចជាអាណិកជនវៀតណាមនៅខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ធំនិយាយដោយ​ឡែក​។

 ឯកអគ្គរដ្ឋទូតលោក Vu Quang Minh ជូនអំណោយចំពោះជនរួមជាតិអាណិកជនវៀតណាម
នៅកម្ពុជា (រូបថត៖ VOV)


ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ដោយតាំងនាមឲ្យនាយករដ្ឋមន្រ្តីរដ្ឋា ភិបាលវៀតណាមលោក Nguyen Xuan Phuc នាថ្ងៃទី៤ កុម្ភៈនៅឃុំ ឆ្នុកទ្រូ ស្រុក បរុបូណ៍ ខេត្តកំពង់ឆ្នាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Vu Quang Minh បានរៀបចំជំនួបសំណេះសំណាលនិងប្រគល់អំណោយចំពោះក្រុមគ្រួសារអាណិកជនវៀតណាមនិងក្រុមគ្រួសារកម្ពុជា ដែលមានជីវភាព រស់នៅលំបាកនៅខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ធំ។

ប្រគល់អំណោយជាង៧០០ចំណែកជូនបណ្ដាក្រុមគ្រួសារនៅទីនេះ ឯកអគ្គ រដ្ឋទូតលោក Vu Quang Minh បានបញ្ជូនការសាកសួរសុខទុក្ខរបស់នាយក រដ្ឋមន្រ្តីលោក Nguyen Xuan Phuc ចំពោះសហគមន៍ជនកម្ពុជាដើមកំណើតវៀតណាមនិយាយរួម ក៏ដូចជាអាណិកជនវៀតណាមនៅខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ធំនិយាយដោយ​ឡែក​។ លោកនាយករដ្ឋមន្រ្តីមានបំណងថា ជនរួមជាតិអាណិកជនវៀតណាមនៅទីនេះ បន្តរស់នៅដោយស្ថិរភាព​ សាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក និងប្រតិបត្តិយ៉ាងហ្មត់ចត់តាមច្បាប់នៃប្រទេសសាម៉ីក៏ដូចជាសម្របខ្លួនទៅក្នុងសហគមន៍តំបន់ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ