15/12/2015 09:33 GMT+7 Email Print Like 0

ប្រគល់រង្វាន់អាជីវករវ័យក្មេងអាស៊ាន+៣ ឆ្ពោះទៅការអភិវឌ្ឍន៦និរន្តរភាព


ប្រគល់រង្វាន់អាជីវករវ័យក្មេងអាស៊ាន+៣ ឆ្ពោះទៅការអភិវឌ្ឍន៦និរន្តរភាព

នាយប់ថ្ងៃទី១៣ ខែ​ធ្នូ ឆ្នាំ២០១៥​ ពិធីប្រគល់រង្វាន់៖ អាជីវករវ័យក្មេងអាស៊ាន+៣​ ឆ្ពោះទៅ​ការ​អភិវឌ្ឍន៍​និរន្តរ​ភាព​​ឆ្នាំ​២០១៥ ត្រូវបានប្រារព្វ​ឡើងនៅទីក្រុងហូជីមិញ​ (ភាគខាងត្បូងវៀតណាម)។ នេះគឺជាព្រឹត្តិការណ៍ ដែល​ស្ថិត​នៅ​ក្នុងវេទិកា៖អាជីវករ​វ័យក្មេងអាស៊ាន ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ។

​នៅពិធីនេះ អាជីវករវ័យក្មេងឆ្នើមចំនួន១២រូបរបស់ប្រទេសអាស៊ានទាំង១០ និងប្រទេសសន្ទនាចំនួន៣ទៀតគឺ ជប៉ុន កូរ៉េខាងត្បូង និងចិនត្រូវបានប្រគល់ជូន​រង្វាន់ដ៏ថ្លៃថ្លានេះ។ លោក Lam Ngoc Minh នាយកប្រតិបត្តិ ក្រុមហ៊ុនទទួលខុសត្រូវ​មានកំរិតពាណិជ្ជកម្ម និងផលិតកម្មពូក Mousse Lien A និងជាអនុប្រធានសមាគម​អាជីវករ​វ័យក្មេង​ទីក្រុងហូជីមិញ​ អាជីវករវៀតណាម ទទួលបានរង្វាន់លើកនេះ បាន​ចែករំលែកថា៖

“​នេះគឺជារង្វាន់អន្តរជាតិ ដែលខ្ញុំជាដំណាងតែម្នាក់គត់របស់ប្រទេសជាតិ។ ខ្ញុំសប្បាយរីករាយណាសស់។ សេចក្ដី​សប្បាយ​រីករាយនេះនឹងជួយអោយខ្ញុំយល​បានថា៖ ខ្លួនត្រូវខំប្រឹងប្រែងថែមទៀត ដើម្បី​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​កាន់តែខ្លាំង​ក្លា។ តាមខ្ញុំ ជាអាជីវករគឺមិនគ្រាន់តែអភិវឌ្ឍន៍សហគ្រឆាសប៉ុណ្ណោះទេ ថែមទាំង ត្រូវអភិវឌ្ឍន៍​សហគមន៍​ទៀតផង។ រង្វាន់នេះបង្កើតកម្លាំងចលករ ជំរុញអោយខ្ញុំខំប្រឹង​ប្រែង​រួម​វិភាគ​ទាន​អោយ​ទីក្រុង​ហុជីមិញ អោយសហគមន៍ច្រើនថែមទៀត។”

​ពិធីប្រគល់រង្វាន់៖ អាជីវករវ័យក្មេងអាស៊ាន+៣ ឆ្ពោះទៅការអភិវឌ្ឍន៍និរន្តរភាព ឆ្នាំ​២០១៥នេះ ជាសកម្ម​ភាព​កត់​សម្គាល់ លើកដម្កើង និងលើកទឹកចិត្តអា​ជីវករវ័យក្មេងឆ្នើម ក្នុងប្លុកអាស៊ាន+៣ បានកសាង បញ្ជា​ណែនាំ​អង្គភាព​អាជីវ​កម្មអភិវឌ្ឍន៍និរន្តរភាព៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ