29/12/2015 09:15 GMT+7 Email Print Like 0

ប្រគល់រង្វាន់សារព័ត៍មាន៧០ឆ្នាំរដ្ឋសភាវៀតណាម


ប្រគល់រង្វាន់សារព័ត៍មាន៧០ឆ្នាំរដ្ឋសភាវៀតណាម

ពិធីបូកសរុប និងប្រគល់រង្វាន់សារព័ត៍មានរដ្ឋសភាវៀតណាម ត្រូវបានប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ នៅ​ទីក្រុងហាណូយ។ វណ្ណកម្មឆ្នើមចំនួន៣៤ ក្នុងចំណោមវណ្ណកម្មចំនួនជិត៤០០ ចូលរួមការប្រឡងលើកនេះ ត្រូវ​បាន​លើក​សរសើរ។ រង្វាន់សារព័ត៍មាន៖ ៧០ឆ្នាំ រដ្ឋសភាវៀតណាម ត្រូវបានរៀបចំឡើងដើម្បីកត់សម្គាល់ លើកទឹកចិត្ត និង​លើកដម្កើងបណ្ដាអ្នកកាសែត អ្នកយកព័ត៍មាន នៃស្ថាប័នសារព័ត៍មានមជ្ឈឹម និងតំបន់ មាន​វណ្ណកម្ម​សារព័ត៍​មានល្អ ស្ដីអំពីការចាត់តាំង និងសកម្មភាពរបស់រដ្ឋសភា បណ្ដាស្ថាប័ននៃរដ្ឋសភា គណៈប្រតិភូរដ្ឋសភា។ តាម​រយៈ​វណ្ណកម្ម​ទាំងនេះ រួមចំណែកអះអាងនូវសមិទ្ធិផល និងបទពិសោធន៍ ដែលរដ្ឋសភាទទួលបានក្នុងរយៈពេល៧០ឆ្នាំ​កន្លង​ទៅ ហើយពីនោះ អះអាងនូវតួនាទីរបស់រដ្ឋសភា ជាស្ថាប័នដំណាងជាន់ខ្ពស់បំផុតរបស់ប្រជាជន ស្ថាប័ន​រដ្ឋ​អំណាច​ខ្ពស់​បំផុត របស់សាធារណរដ្ឋ សង្គមនិយមវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ