22/12/2015 09:31 GMT+7 Email Print Like 0

ប្រគល់មេដាយមិត្តភាពចំពោះលោក Bob Roberts ប្រធានអង្គការ Glocal Ventures ( GVI)


លោក Bob Roberts នៅខាងឆ្វេង

នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងហាណូយ ទទួលការប្រគល់សិទ្ធិ​ពីប្រធានរដ្ឋវៀត​ណាម សម្ព័ន្ធ​សមាគម​បណ្ដា​អង្គការ​មិត្តភាពវៀតណាម បានរៀបចំពិធីប្រគល់​ជូនមេដាយ មិត្តភាពជូនចំពោះលោក Bob Roberts ប្រធាន​អង្គ​ការ Glocal Ventures( GVI)។ ប្រធានសម្ព័ន្ធសមាគមបណ្ដាអង្គការមិត្តភាព​វៀត​ណាម លោក Vu Xuan​Hong​​​​​​​ បាន​​សង្កត់​ធ្ងន់​ថា៖ នេះគឺជារង្វាន់ដ៏ថ្លៃថ្លារបស់វៀតណាម ដើម្បីកត់សម្គាល់​​នូវការរួមវិភាគទានរបស់​លោក Bob Roberts ចំពោះសកម្មភាពមនុស្សធម៌ និងជំរុញ​ទំនាក់ទំនងមិត្ត​ភាព រវាងវៀតណាម​និងអាមេរិក។ ចាប់​ពីពេល​មក​ទស្សនាវៀត​ណាម លើកដំបូង ក្នុងឆ្នាំ១៩៩៥មក លោក Bob Roberts បានរៃ​អង្គាស​ទឹកប្រាក់ជាង៣,៥លានដុល្លា​អាមេរិក ជួយឧបត្ថម្ភជនក្រីក្រនៅវៀតណាម។ ថ្លែងមតិនៅទីនេះ លោក Bob Roberts បានចែករំ​លែក​នូវ​បណ្ដា​មនោសញ្ជេត​នា​ដ៏ល្អរបស់ខ្លួន ចំពោះទឹកដី និងមនុស្សវៀតណាម។ ចាប់ពីឆ្នាំ ១៩៩៥មក លោក​និង​គ្រួសារ​ បាន​មាន​សកម្មភាព​ជាច្រើន ដើម្បីរឹត​បណ្ដឹងចំណងមិត្តភាពរវាងប្រ​ជាជន​អាមេរិក និងវៀត​ណាម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ