17/10/2015 10:27 GMT+7 Email Print Like 0

ប្រគល់គ្រឿងឥស្សរិយយសមិត្តភាពជូនអតីតការិយាល័យOIFទទួលបន្ទុកតំបន់ អាស៊ី-ប៉ាស៊ីហ្វិក


ប្រគល់គ្រឿងឥសរិយយសមិត្តភាពជូនអតីតការិយាល័យOIFទទួលបន្ទុកតំបន់
អាស៊ី-ប៉ាស៊ីហ្វិក

នាថ្ងៃទី១៥ខែតុលាឆ្នាំ​២០១៥​ ស្ថានទូតវៀតណាម​ប្រចាំនៅបារាំង បានរៀប​ចំពិ​ធី ប្រគល់​គ្រឿង​ឥស្សរិយ​យស​មិត្តភាព​ របស់​ប្រធាន​សាធារណរដ្ឋសង្គមនិមយ​​វៀត​ណាម ជូនចំពោះ​លោក​ស្រី Anissa Barak ជា​អតីត​នាយក​ការិយាល័យ​តំបន់ អាស៊ី-ប៉ាស៊ីហ្វិក ចំណុះអង្គការអន្តរជាតិ​ នៃប្រទេសនិយាយភាសាបារាំង (OIF)។ ថ្លែងមតិ​ក្នុង​ពិធី​ឯក​អគ្គរដ្ឋទូត​វៀតណាម ប្រចាំនៅបារាំងលោក Nguyen Ngoc Son បាន​រំលឹក​ឡើង​វិញ​នូវការ​រួមវិភាគ​ទាន​លើគ្រប់​វិស័យ​របស់ លោកស្រី Anissa ចំពោះវៀតណាម និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

“លោកស្រី Anissa ជាទីគោរព​រាល់ការរួម​ចំណែក របស់លោកស្រីសម្រាប់ បុព្វហេតុ​និយាយ​ភាសា​បារាំង​នៅ​វៀត​ណាម​ និង​តំបន់គឺពិសេស​ផង និងមាន​ប្រសិទ្ធភាព​ផង។ លោក​ស្រីមាន​ការ​រួម​ចំណែក​សកម្ម​ក្នុង​ការ​ពង្រីក​វត្តមាន​នៃ ប្លុក​និយាយភាសា​បារាំង និងបង្កើនទំនាក់​ទំនងរវាង OIF និងតំបន់អាស៊ី-ប៉ាស៊ី​ហ្វិក ចំពោះ​ការ​អនុវត្ត​គោល​នយោបាយ​កិច្ចការបរទេស ធ្វើសមាហរណកម្មរបស់​វៀតណាម”។ សម្តែង​ក្តីសោមនាស្ស​រីករាយ​ទទួល​គ្រឿង​ឥស្សរិយយស​មិត្តភាព​នេះ លោក​ស្រី Anissa Barak មានប្រសាសន៍ថា៖

“ពីឥឡូវនេះខ្ញុំត្រូវបានចាត់ទុកជាមិត្ត​របស់វៀតណាមមួយនាក់។ ខ្ញុំមានមោទនភាពនិងកិត្តិយស អំពី​ប្រការ​នេះ។ ខ្ញុំចង់​អះអាង​ជាមួយមិត្តវៀត​ណាម​ថា នឹង​ខំប្រឹងប្រែងពង្រឹងនិងពង្រីកចំណង​សមាគ្គីនេះ ដោយទឹកចិត្ត​ស្មោះសរ សំដៅ​រួម​ចំណែកក្នុងការកសាងស្ពានសហប្រតិ​បត្តិការ ផ្លាស់ប្តូរនិង​សន្ទនារវាង ប្រជាជាតិទាំងពីរផងដែរ”។

ក្នុងអាណត្តិរបស់ខ្លួន (ពីខែកញ្ញា២០១១ដល់ខែវិច្ឆិកា២០១៥) ជានាយិការ​ការិយាល័យ OIF តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ប្រចាំ​នៅក្រុង​ហាណូយ លោក​ស្រីបាន បង្កើតឡើងការិយាល័យអាច​ជឿទុកចិត្ត បានចំពោះ​ដៃគូ​ក្នុងតំបន់ និង​មាន​ការ រួមផ្សំសកម្មជាមួថ្នាក់ដឹក​នាំស្ថាប័នប្រទេសម្ចាស់ផ្ទះ និងបណ្តាប្រទេសក្នុងតំបន់៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ