06/03/2020 10:46 GMT+7 Email Print Like 0

ប្រកាសឧបករណ៍ជីវសាស្ត្រ Kit រកឃើញ SARS-CoV-2 ដោយវៀតណាមផលិត


 សាស្ត្រាចារ្យរង បណ្ឌិត Ho Son ប្រធានគម្រោង ចែករំលែកអំពីដំណើរការស្រាវជ្រាវផលិតឧបករណ៍រកឃើញ SAR-CoV-2
 

ជាលើកដំបូងប្រទេសវៀតណាមបានប្រកាសជាផ្លូវការនូវឧបករណ៍ជីវសាស្ត្រ(kit) real-time RT-PCR រក​ឃើញ​វីរុស​ Corona ប្រភេទថ្មី (SARS-CoV-2)។
 
នេះ​គឺ​ជាព័ត៌មានដែលបានផ្តល់ជូននៅក្នុងសន្និសីទសារព័ត៌មានមួយដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ នាព្រឹក​ថ្ងៃទី ៥ ខែមិនា ស្តីពីការប្រកាសលទ្ធផលនៃគម្រោង “ស្រាវជ្រាវនិងផលិតឧបករណ៍ real RT-PCR និង RT-PCR រកឃើញវីរុស Corona ប្រភេទថ្មី” អនុវត្តន៍ដោយបណ្ឌិតសភាវេជ្ជសាស្ត្រយោធាដឹកនាំនិងសហ ការជាមួយ​ក្រុមហ៊ុន​ភាគហ៊ុនបច្ចេកវិទ្យា Viet A។
 
ឧបករណ៍ជីវសាស្រ្ត r​eal-time RT-PCR រកឃើញវីរុស Corona ប្រភេទថ្មី ត្រូវបានផលិតតាមស្តង់ដា ISO ១៣៤៨៥។ តាម​រយៈការ​ធ្វើ​តេស្តឯករាជ្យនៅវិទ្យាស្ថានជាតិអនាម័យនិងរោគរាតត្បាតវៀតណាមបានសរបញ្ជាក់ថា ឧបករណ៍​ជីវ​សាស្ត្រនេះឆ្លើយតបតាមលក្ខណៈវិនិច្ឆ័យអំពីភាពឆាប់រំភើប ភាពត្រឹមត្រូវ ពោល​គឺ​ឧបករណ៍​ជីវសាស្ត្រ​នេះ ស្មើនឹងឧបករណ៍ kit ផលិតដោយសហរដ្ឋអាមេរិកនិងអង្គការសុខភាពពិភពលោក (WHO) ផងដែរ​។ ការស្រាវជ្រាវនិងផលិតប្រកប ដោយជោគជ័យនូវឧបករណ៍ kit នេះគឺជាជោគជ័យដ៏សំខាន់ ដែលមាន​អត្ថន័យដ៏ធំធេង  ខណៈពេលដែលរោគរាតត្បាតកំពុងជាការព្រួយបារម្ភទូទាំងពិភព លោក ព្រម​ទាំង​​បញ្ជាក់ពីសមត្ថភាពរបស់អ្នកវិទ្យាសាស្ត្រវៀតណាមទៀតផង។ បច្ចុប្បន្ននេះ ក្រសួងសុខាភិ បាលវៀតណាម បាន​ចេញ​លេខចុះបញ្ជី សម្រាប់បណ្ឌិត្យសភាពេទ្យយោធានិងក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យា Viet A ដើម្បីផលិត​ឧបករណ៍​នេះ បម្រើបន្ទាន់ការងារបង្ការ ប្រយុទ្ធប្រឆាំង Covid-19។ សាស្ត្រាចារ្យ បណ្ឌិត Do Quyet នាយក​បណ្ឌិត្យ​សភាវេជ្ជសាស្ត្រយោធា បានអោយដឹងថា៖ “ឧបករណ៍នេះ មិនត្រឹម​តែបាន​ប្រើប្រាស់​នៅប្រទេស​វៀតណាម​ប៉ុណ្ណោះទេ ថែមទាំងត្រូវបាន​បញ្ជូន​ទៅទស្សនាវដ្តី​វិទ្យាសាស្ត្រ​ដ៏មាន​កិត្យានុភាព​មួយនៅ​លើពិភពលោក​។ ទស្សនាវដ្តីនេះ បានបញ្ជូ​នសំណុំឯកសារនិ​ងដំណើរ​ការរបស់​បណ្ឌិត្យសភា​យោធាយោធា​ទៅអង្គ​ការ​សុខ​ភាពពិភពលោក។ ពីសំណាក់អង្គការសុខភាពពិភពលោក បានផ្ញើលិខិត​ស្នើសុំការ​អនុញ្ញត​ពីបណ្ឌិត្យ​សភាយោធា​ដើម្បី​ចែករំលែកដំណើរការស្រាវជ្រាវនេះ ជាមួយមន្ទីរពិសោធន៍នៅជុំវិញពិភពលោក សម្រាប់​ធ្វើជា​គោល​​ដៅស្រាវជ្រាវបន្ថែម”។
 
តម្លៃ​ផលិតកម្មដែលបានប៉ាន់ប្រមាណគឺពី ៤០ ទៅ ៦០ ម៉ឺនដុង (ប្រហែល ១៧ - ២៨ ដុល្លារ)។ ជាមួយ​នឹង​សមត្ថភាព​ផលិតកម្មនាបច្ចុប្បន្ន ក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យា Viet A អាចបំពេញ​តម្រូវ​ការ​ក្នុង​ស្រុក​និង​នាំចេញ​ឬផ្តល់ជំនួយអន្តរជាតិក្នុងករណីមានការរីករាលដាល Covid-19 នៅក្នុងប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​៕

 

តាម VOV5 -  វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ