18/10/2017 10:44 GMT+7 Email Print Like 0

ប្រកាសអ្នកធ្វើហិរញ្ញប្បទានសម្រាប់ឆ្នាំ APEC វៀតណាម២០១៧

 ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh ថ្លែងមតិក្នុងពិធី (រូបថតៈ VOV) 

នាថ្ងៃទី១៧ ​ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ​បានប្រព្រឹត្តទៅពិ​ធីប្រ​កាស​ជាសាធារណៈ អ្នក​ធ្វើ​ហិរញ្ញប្បទាន​​សម្រាប់ឆ្នាំ APEC​ ២០១៧។​ អញ្ជើញថ្លែងមតិនៅទីនេះ​ ឧបនា​យក​រដ្ឋមន្ត្រី លោក Pham Binh Minh ប្រធានគណៈ​កម្មាធិការ​ជាតិ APEC ២០១៧  បានអះអាងថា វៀត​ ណាមទទួលរៀបចំ​ APEC ២០១៧ គឺអនុវត្ត​គោលនយោបាយ​ បង្កើនភាព​ម្ចាស់ការ សកម្មធ្វើសមាហរណកម្ម​អន្តរជាតិ សម្តែងជាសមាជិកមា​នការ​ ទទួល​ខុសត្រូវ​របស់​ខ្លួនក្នុងសហគ​មន៍​អន្តរជាតិ។ នេះជាលើក​ដំបូង​ហើយ​ដែល​វៀត​ណាម រៀបចំ​សន្និសីទ​អន្តរជាតិ​យ៉ាងទូលំទូលាយ​ដូច្នេះនៅក្រៅរដ្ឋធានីហាណូយ។ ប្រការនេះ​សឲ្យឃើញនូវបំណងប្រា ថ្នា​របស់វៀត​ណាម គឺឧទ្ទេសនាម​អំពីភាពស្រសស្អាតរបស់វៀតណា​មក៏ដូចជា បង្កើតឱកាសឲ្យសហគ្រាស​វៀតណាមផងដែ​រ៖
 
“ការរួមវិភាគទានដំបូងបង្អស់​គឺប្រភពកម្លាំងរបស់រដ្ឋ របស់រដ្ឋាភិ​បាល។ ក្រៅពី នោះ ការរួមដំណើរ​របស់​សហគ្រិន អ្នកធ្វើហិរ​ញ្ញប្បទានក៏មានអត្ថន័យសំខាន់​ដែរ។ ប្រការ​នេះ បង្ហាញនូវការ​រួម​វិភាគទាន​របស់​អ្នក​​ធ្វើ​ហិរញ្ញប្បទានគឺស្ថិត​ក្នុងកម្រិតខ្ពស់បំផុត តាំងពីមុ​នមក។ ប្រការ​នេះសម្តែងនូវការ​ជឿទុកចិត្តរប​ស់សហគ្រាស របស់អ្នកធ្វើ ហិរញ្ញ​ប្បទានចំពោះគោលនយោបាយរបស់បក្ស​ និងរដ្ឋ។ នោះជាការ​សន្យា​ ការរួម​ដំណើររបស់​សហគ្រាស​ជាមួយបក្ស ​និងរដ្ឋ ដើម្បីរួមជាមួយប្រទេស​ជាតិ​ទាំងមូល រួមចំណែក​ទៅក្នុង​ជោគជ័យ​នៃសន្និសីទ”៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ