28/03/2015 14:37 GMT+7 Email Print Like 0

ប្រកាសសេចក្ដីសម្រេចចិត្តស្ដីអំពីការបង្កើតក្រុមសមាជិកសភាវ័យក្មេង


ប្រកាសសេចក្ដីសម្រេចចិត្តស្ដីអំពីការបង្កើតក្រុមសមាជិកសភាវ័យក្មេង

នាថ្ងៃទី២៧ខែមិនាឆ្នាំ២០១៥ ពិធីប្រកាសសេចក្ដីសម្រេចចិត្ត ស្ដីអំពីការបង្កើតក្រុមសមាជិកសភាវ័យក្មេង របស់​រដ្ឋសភា នីតិកាលទី១៣ ដោយគណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភា ចេញផ្សាយ បាន​ប្រព្រឹត្ត​ទៅ​នៅ​រដ្ឋ​ធានី​ហាណូយ។ ការបង្កើតក្រុមសមា​ជិកសភាវ័យក្មេង គឺសំដៅបង្កើតវេទិកា១សំរាប់​បណ្ដា​សមាជិក​សភាវ័យ​ក្មេង​ជួប​ប្រាស្រ័យ ផ្លាស់ប្តូរ​ចែករំលែកបទពិសោធន៍។

ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong​បាន​សង្កត់​ធ្ងន់ថា៖​ ការ​ចូលរួម​របស់​ជំនាន់វ័យ​ក្មេង ក្នុងសកម្មភាព​របស់រដ្ឋសភា និង​ស្ថានប័ននានាដោយប្រជាជនជ្រើសតាំង ដើរ​តួនាទី​កាន់​តែសំខាន់ពី១ថ្ងៃទៅ១​ថ្ងៃ។​ ដើម្បី​ក្រុមសមាជិក​សភាវ័យ​ក្មេង​ធ្វើស​កម្មភាព ប្រកបដោយប្រ​សិទ្ធិភា​ព អនុ​ប្រ​ធានរដ្ឋសភា លោកស្រី Tong Thi Phong បានស្នើក្រុមសមាជិក ត្រូវស្ថិរភាពយ៉ាងឆាប់ៗ​ចេញ​ផ្សាយ​បែប​បទ​ធ្វើសកម្មភាព​ ចែករំលែកភារកិច្ចសំរាប់សមាជិកម្នាក់ៗ កសាង​ផែន​ការ​ធ្វើ​សកម្មភាព​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ