05/05/2016 09:23 GMT+7 Email Print Like 0

ប្រកាសលទ្ធផលសំអាតតំបន់ដីមានជាតិគីមី Dioxin នៅព្រលានយន្តហោះ Da Nang


ប្រកាសលទ្ធផលសំអាតតំបន់ដីមានជាតិគីមី Dioxin នៅព្រលានយន្តហោះ Da Nang

នាពេលថ្មីៗនេះ នៅទីក្រុង Da Nang បានប្រព្រឹត្តទៅពិធីប្រកាស ​លទ្ធផលសំអាតតំបន់ដីមានសារធាតុគីមី​ Dioxin នៅព្រលានយន្តហោះ Da Nang ប្រកបដោយជោគជ័យ។ នេះគឺជាកម្មវិធីស្ថិតនៅក្នុងក្របខ័ណ្ឌគំរោងការណ៍សហប្រតិបត្តិការរវាងក្រសួងការពារប្រទេសវៀតណាម និងស្ថាប័នអភិវឌ្ឍន៍អន្តរជាតិអាមេរិក​ ( USAID )​ គ្រប់គ្រង។ ថ្លែងមតិនៅទីនេះ ​ឧត្តមសេនីយ៍ឯក​ Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអះអាងថា៖          “ បញ្ហាសំខាន់បំផុត របសគំរោងការណ៍ធំដូច្នេះគឺថវិកាគឺបានសម្រេច​ជា​សារវ័ន្តហើយ។ ទីពីរគឺបញ្ហាអំពីបច្ចេកវិទ្យាគឺយើងបានមានបទពិសោធន៍។ ដូច្នេះ ​យើងអាចជឿជាក់ថា៖គំរោងការណ៍នេះនឹងបានអនុវត្តប្រកបដោយល្អប្រសើរ។”         
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី​ លោក Vu Duc Dam បានចាត់​ទុក​ថា​៖​កិច្ចសហប្រតិបត្តិការជំនេះ​ពុះ​ពារ​លើ​ផលវិបាកដោយសង្គ្រាម ជាពិសេសគឺជាតិគីមីពុលបានក្លាយទៅជាខ្លឹមសារសំខាន់ ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ​វៀតណាមនិងអាមេរិក។ គំរោងការណ៍សំអាតជាតិគីមីពុល Dioxin នៅ​ព្រលាន​យន្ត​ហោះ Da Nang ដើរតួនាទីស៏សែនសំខាន់ បង្ហាញនូវការយល់ដឹង​និងសកម្មភាពរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរអំពីកិច្ចសហប្រតិបត្តិការជំ​ពុះ​ពារទៅលើផលវិបាលនៃសង្គ្រាមឆ្ពោះទៅអនាគត ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការរវាងប្រទេស
ទាំងពីរ ក្នុងតំបន់និងលើពិភពលោក៕

តាម VOV5 -​​ វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ