12/04/2016 10:28 GMT+7 Email Print Like 0

ប្រកាសលទ្ធផលដំបូងស្តីពីកេរ្តិ៍ដំណែលបុរាណវិទ្យាយុគសម័យថ្មនៅវៀតណាម


ទិដ្ឋភាពនៅសន្និសីតកាសែត

វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសយ៉ាងតិច ដែល​មាន ឈ្មោះក្នុង​ផែនទីបែង​ចែកវត្តមាន​និង​ការវិវត្តន៍​ របស់​មនុស្សលើពិភព​លោក។ នេះ ជាកា​រអះអាង​របស់​អ្នក​ស្រាវ​ជ្រាវ​បុរាណ​វិទ្យា នៅ​ក្នុង​សន្និ​សីទ​កាសែត​ជូន​ដំណឹង អំពីលទ្ធផលដំបូង ស្តីពី“ការស្រាវជ្រាវប្រព័ន្ធកេរ្តិ៍ដំណែល​បុរាណ​វិទ្យាយុគសម័យ ថ្មតំបន់​វាល​សណ្តរ​ទន្លេ Ba លើខេត្ត Gia Lai” ដែលបានរៀបចំនៅទីក្រុង​ហាណូយ​ នាថ្ងៃទី១១ ខែ​មេសា ឆ្នាំ​២០១៦​។ ចាប់ពីឆ្នាំ​២០១៤ រហូតដល់ឆ្នាំ២០១៦មក កេរិ៍​ដំណែលយុគ្គ​សម័យថ្មចំនួន៥​កន្លែង បានរកឃើញនៅ​ទីរួមស្រុក An Khe ខេត្ត Gia Lai។ នេះត្រូវ​បានចាត់ទុកជាការបញ្ជាក់អះអាង អំពីវត្តមានរបស់មនុស្សនិង វប្បធម៌របស់ពួក​គេនៅលើ​ទឹក​ដីវៀត​ណាម​។ បណ្ឌិត Nguyen Gia Doi អនុប្រធានវិទ្យាស្ថានបុរាណ​វិទ្យា​វៀតណាម បាន​ឲ្យដឹង​ថា​៖

​“តំបន់ An Khe ជាតំបន់ប្រមូលផ្តុំនៃកេរ្តិ៍ដំណែលយុគសម័យថ្មចាស់។ ដូច្នេះ​នាពេល​អនាគត យើងខ្ញុំ​នឹង​អនុវត្ត​គំរោង​ការណ៍មួយ​ផង និងរួមសហការជាមួយ ភាគីរុស្ស៊ី​ផង​ក្នុង​ការជិក​គាស់​កេរិ៍ដំណែល​ទាំង​នេះ​ ក្នុង​រយៈ​ពេល​ពីពីរ​ដល់​៣​ឆ្នាំ”។

​​តាមបណ្តាអ្នកវិទ្យាសាស្ត្រ លទ្ធផលដំបូងនេះនឹង​មានតម្លៃ​សម្រាប់​ការ​ចង ក្រង​ប្រវត្តិសាស្ត្រ​ជាតិនិង​ស្នើរ​រដ្ឋាភិបាល​​កសាង​តំបន់ AN Khe នៅខេត្ត Gia Lai នេះឲ្យក្លាយទៅជាកេរ្តិ៍ដំណែលជាតិ​ពិសេស៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ