03/02/2018 12:19 GMT+7 Email Print Like 0

ប្រកាសលទ្ធផលការស្ទង់មតិរបស់យុវជនអំពីគោលដៅអភិវឌ្ឍន៍ដោយចីរភាព


 យុវជនចូលរួមដាំព្រៃឈើ (រូបថត៖ TTXVN)

នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) បានសហការ​ជាមួយការិយាល័យអភិវឌ្ឍន៍ដោយចីរភាព ក្រសួងផែនការនិងវិនិយោគវៀតណាម និងមជ្ឈមណ្ឌលស្រាវ​ជ្រាវអភិវឌ្ឍន៍ដោយចីរភាព (CSDS) ប្រកាសលទ្ធផលការស្ទង់មតិរបស់យុវជនអំពីគោលដៅអភិវឌ្ឍន៍ដោយ​ចីរភាព។

ថ្លែងមតិនៅទីនេះ លោកស្រី Caitlin Wiesen នាយិកាជាតិ UNDP ប្រចាំវៀតណាម បានឲ្យដឹងថា អ.ស.បនិង UNDP ប្រចាំវៀតណាមមានបំណង់ជួយឧបត្ថម្ភយុវជនវៀតណាមចូលរួមយ៉ាងសកម្មនិងឧស្សាហ៍ព្យាយាមថែមទៀត​ទៅក្នុងការអភិវឌ្ឍប្រទេសជាតិ។ ដើម្បីទទួលបានប្រការនេះ លោកស្រី Wiesen ចាត់ទុកថា ចាំបាច់ត្រូវលើក​កំពស់ការយល់ដឹងរបស់យុវជនអំពីគោលដៅអភិវឌ្ឍន៍ដោយចីរភាព ហើយបង្កលក្ខណៈងាយស្រួលសំរាប់យុវជន ដើម្បីរួមវិភាគទានផ្ទាល់ទៅក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ដោយចីរភាពនោះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ