24/07/2015 10:43 GMT+7 Email Print Like 0

ប្រកាសរបាយការណ៍ “ផ្លាស់ប្ដូរចំណាប់អារម្មណ៍អំពីរដ្ឋនិងទីផ្សារឆ្នាំ២០១៤”

នាព្រឹកថ្ងៃទី២៣ខែ​កក្កដាឆ្នាំ២០១៥ នៅ​រដ្ឋធានីហា​ណូយ សភាពាណិជ្ជកម្មនិង​ឧស្សាហកម្ម​វៀតណាម (VCCI) បាន​សហការ​ជាមួយធនាគារ​ពិភពលោក​ប្រចាំនៅ​វៀតណាម ប្រកាស​របាយការណ៍​មានចំណង​ជើង “ផ្លាស់​ប្ដូរ​ចំណាប់​អារម្មណ៍ អំពីរដ្ឋ​និង ទីផ្សារ​របស់ជន​វៀតណាមឆ្នាំ២០១៤” (CAMS ២០១៤)។ របាយការណ៍នេះឆ្លុះ​បញ្ចាំង​នូវគំនិត​របស់សហគមន៍​អង្គភាពអាជីវករវៀតណាម និងក្រុមបុគ្គលផ្សេងៗ​ទៀត​អំពី​ដំណើរការ​ផ្ទេរប្ដូរ​ទៅ​ជា ខឿនសេដ្ឋកិច្ចទីផ្សារនៅវៀតណាមនាពេលកន្លង​ទៅ។ លោក Vu Tien Loc ប្រធាន VCCI បានថ្លែងថា៖

“លទ្ធផលនៃការស្រាវជ្រាវ​២០១៤ បានសរឲ្យឃើញ​ថា ប្រជាជនវៀតណាមភាគ​ច្រើន គាំត្រ​រូប​សណ្ឋាន​សេដ្ឋកិច្ច​ទីផ្សារ ប៉ុន្តែ​ប្រជាជនក៏មើល​ឃើញដែរ​ថា ប្រព័ន្ធ​សេដ្ឋកិច្ច ទីផ្សារ​មិន​ទាន់គ្រប់​គ្រាន់​នៅឡើយ​ដែល​បណ្ដាល​ឲ្យ​ចំណុច​ល្អ​នៃទីផ្សារ​មិន​ត្រូវបាន​ពង្រីក​ទេ ហើយចំណុច​អន់​ខ្សោយ​ត្រូវបាន​ដោះស្រាយយ៉ាង​យឺត​យ៉ាវ​។ ក្នុង​ស្ថាន​ភាព​នោះ ដំណោះស្រាយ​ជាសារ​វ័ន្ត មិនមែនជាការបង្កើនវិធានការ​ធ្វើ​អន្តរគមន៍ របស់​រដ្ឋនោះ​ទេប៉ុន្តែ​គឺជាការ​ជំរុញ​ខ្លាំងនូវ​ដំណើរ​ការ​កែទម្រង់សុក្រិត​របបសេដ្ឋកិច្ចទីផ្សារទៅវិញ”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ