13/01/2019 11:36 GMT+7 Email Print Like 0

ប្រកាសព្រឹត្តិការណ៍វប្បធម៌ កីឡានិងទេសចរណ៍លេចធ្លោបំផុតចំនួន១០របស់ វៀតណាមក្នុងឆ្នាំ២០១៨

នាថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមបានប្រកាសព្រឹត្តិការណ៍វប្បធម៌ កីឡានិងទេសចរណ៍លេចធ្លោបំផុតក្នុងឆ្នាំ២០១៨។

ពិធីបុណ្យបាញ់កាំជ្រួចអន្តរជាតិដាណាំងឆ្នាំ២០១៨ 

ក្នុងវិស័យវប្បធម៌មានព្រឹត្តិការណ៍ចំនួន៥ដែលត្រូវបានជ្រើសរើសនោះគឺ៖ពិធីបុណ្យបាញ់កាំជ្រួចអន្តរជាតិដា​ណាំង​ ឆ្នាំ២០១៨ ឧទ្យានភូគព្ភសាស្ត្រទឹកដី Cao Bang ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាឧទ្យានភូគព្ភសាស្ត្រ សកលលោក លំហសិល្បៈសហសម័យនៅក្នុងអគាររដ្ឋសភាលើកដំបូងប្រគល់កិត្តិនាម “សិប្បករ​ប្រជាជន” ក្នុងវិស័យបេតិកភ័ណ្ឌវប្បធម៌អរូបីយ៍ ហើយបវរកញ្ញាវៀតណាមបានអះអាងនូវឋានៈលើផែនទីសម្រស់ស្អាតពិភពលោក។

ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមដណ្ដើមបានពានជើងឯកនៅការប្រកួតជើងឯក
អាស៊ី អាគ្នេយ៍ក្រោយរយៈពេល១០ឆ្នាំទន្ទឹងរង់ចាំ

ក្នុងវិស័យកីឡាមានព្រឹត្តិការណ៍លេចធ្លោចំនួន៣រួមមាន៖ Asian Games លើកទី១៨ ជា Asian Games ជោគជ័យបំផុតនៃកីឡាវៀតណាម ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមដណ្ដើមបានពានជើងឯកនៅការប្រកួតជើង​ឯក​អាស៊ីអាគ្នេយ៍ក្រោយរយៈពេល ១០ ឆ្នាំទន្ទឹងរង់ចាំ ហើយលើកដំបូងដែលបាល់ទាត់វៀត ណាមដណ្ដើមបានពានរង្វាន់លេខ២នៅការប្រកួតជើងឯកបាល់ទាត់ U23 អាស៊ី។ 

ចំណែកឯនៅក្នុងវិស័យទេសចរណ៍វិញ មានព្រឹត្តិការណ៍ចំនួន ២ គឺ៖ វៀតណាមទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ១៥ លាននាក់ក្នុងឆ្នាំ២០១៨ ហើយលើកដំបូងដែលវៀតណាមទទួលបានរង្វាន់ជាទីកំសាន្តជួរមុខនៅទ្វីបអាស៊ីឆ្នាំ២០១៨ ដោយអង្គការពានរង្វាន់ទេសចរណ៍ពិភពលោក (WTA) ប្រគល់ជូន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ