25/02/2018 11:32 GMT+7 Email Print Like 0

ប្រកាសផែនការមេអភិវឌ្ឍន៍មណ្ឌលទេសចរណ៍ជាតិ Tan Trao-Tuyen Quang


 លោក Tran Quoc Vuong ថ្លែងមតិក្នុងពិធី 

នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅទីធ្លា Tan Trao ស្រុក Son Duong ខេត្ត Tuyen Quang បានរៀបចំ​ពិធី ប្រកាស​​​សេចក្តីសម្រេច​ចិត្ត របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបា​លដោយអនុម័ត នូវផែនការ​មេ ស្តីពីការ​អភិវឌ្ឍ​មណ្ឌល​​ទេសចរណ៍​ Tan Trao ដល់ឆ្នាំ២០៣០និងបំផុស​ ចលនាបុណ្យតេតដាំដើមឈើនិ​ទាឃរដូវ​ឆ្នាំច សំរឹទ្ធ​ស័ក ២០១៨។
 
អញ្ជើញ​ថ្លែងមតិនៅទីនេះ លោក Tran Q​uoc Vuong ប្រធានគណៈ កម្មាធិការត្រួ​តពិនិត្យម​ជ្ឈឹមបាន សង្កត់ធ្ងន់​​ថា Tan Trao ជាតំបន់ដីពោរពេញទៅដោយ​ប្រពៃណីវប្បធម៌​ ប្រវត្តិ​សាស្ត្រ មានទីតាំង​យុទ្ធសាស្ត្រ​របស់​ប្រទេសជាតិ​។ តាម​នោះការរៀបចំផែនការមេសំដៅ​អ​ភិ​ វឌ្ឍន៍ Tan Tra​o ឲ្យក្លាយ​ទៅជាមណ្ឌល​ទេសចរណ៍​ជាតិនោះ ​ជាថ្មីម្តងទៀត​ អះអាង នូវតួនាទីសំខាន់​និងតម្លៃដ៏​ធំធេង​របស់​មណ្ឌល​កេរ្តិ៍​ដំណែល​ប្រវត្តិសាស្ត្រ​វប្បធម៌​និង​ អេកូឡូស៊ី T​an Tr​ao​៖
 
“រដ្ឋអំណាចខេត្ត Tuyen Quan​g ត្រូវកសាងផែនការជាក់ស្តែង​ដើម្បីអនុវត្ត​ប្រកប ដោយប្រសិទ្ធភាព​តាមដំណើរ​ការ​ដែល​បានដាក់ចេញ។ គប្បីអភិ​វឌ្ឍន៍មណ្ឌលទេស​ច​រណ៍​ជាតិ Tan Trao តភ្ជាប់​ជាមួយ​ការអភិរក្សនិ​ងពង្រីក​នូវតម្លៃបេតិក​ភណ្ឌប្រវត្តិ​​សាស្ត្រ វប្បធម៌ប្រពៃណី​ តាមទិសបង្កើតនូវសារមន្ទីរប្រវត្តិ​សាស្ត្រមួ​យស្ថិត​ក្នុង​បរិយា កាស​បើក​ទូលាយ ជាពិសេស បង្កើ​តឡើងលក្ខណៈវិសេសវិសាលជាមួ​យនឹ​ង​ផលិត ផលទេស ចរណ៍​ដោយ​ឡែក​របស់​ខេត្ត​ Tuyen Qua​ng”៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ