30/08/2016 08:14 GMT+7 Email Print Like 0

ប្រកាសនិងបោះពុម្ភផ្សាយសៀវភៅមាសច្នៃប្រឌិតវៀតណាម២០១៦


ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ថ្លែងមតិនៅពិធីនេះ (រូបថត៖VOV)

នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នៅ​រដ្ឋធានីហាណូយ ប្រទេសវៀតណាម​បាន​ប្រព្រឹត្ត​ទៅ​ពិធី​ប្រកាស​និង​បោះពុម្ភ​ផ្សាយ​សៀវ​ភៅមាស​ច្នៃប្រឌិត​វៀតណាម​ឆ្នាំ២០១៦។ សៀវ​ភៅនេះ​ឧទ្ទេសនាម​អំពី​សំណង់​ច្នៃប្រឌិត​ខាង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ចំនួន​៧១​សំណង់ នៅទូទាំងប្រទេសវៀតណាម។ អញ្ជើញថ្លែងមតិនៅពិធីនេះ​ប្រធាន​រដ្ឋសភា​វៀតណាម​ លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ការ​ប្រកាស​សៀវភៅមាស​ច្នៃប្រឌិត​វៀត​ណាម​ឆ្នាំ២០១៦ ជាការងារទាន់ ពេលវេលា​ដើម្បីលើក​ទឹកចិត្ត និង លើកដម្កើងអ្នកវិទ្យាសាស្រវៀតណាម៖

​“ខ្ញុំស្នើរឲ្យបន្តយកចិត្តទុកដាក់ លើកទឹកចិត្តការស្រាជ្រាវ ច្នៃប្រឌិត សំណង់វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា ព្រម​ទាំង​ទាក់​ទាញ ប្រជាជន​គ្រប់​ស្រទាប់ ជនវៀត​ណាម​នៅ​ឯបរទេស​ចូល​រួម​ចលនា​ប្រឡង​ប្រណាំង​ច្នៃ​ប្រឌិត​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ និង បច្ចេកវិទ្យា”។ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អះអាងថា សៀវភៅមាស​ច្នៃប្រឌិត​វៀត​ណាម​ឆ្នាំ២០១៦ ជាការឆ្លុះបញ្ចាំងយ៉ាងរស់រវើកនូវកម្លាំងច្នៃប្រឌិត​ របស់មនុស្ស​វៀត​ណាម ប្រ​ជា​ជាតិ​​វៀតណាម​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ